ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឆាំង​ក្រៅប្រទេស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ខិតខំ​ណាស់​រក​បញ្ហា​មក​ឆ្កឹះ ដើម្បី​បង្ក​បញ្ហា​តាម​គោលការណ៍​បដិវត្តន៍​មួយ​ដែល​គេ​ហៅ​ថា «​ផ្កា​រីក​» ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​ពួក​គេ គឺ​ហាក់​គ្មាន​ផល​ឡើយ​ដោយសារ​រាល់​ការ​ប៉ុនប៉ង តែងតែ​ត្រូវ​ទប់ស្កាត់ ដោយសារ​តែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ ខណៈ​ដែល​បុរស​ខ្លាំង​នៅ​កម្ពុជា​ចេញ​មុខ​វាយបក​ដោយ​មិន​សំចៃមាត់ កាលពី​ព្រលប់​ថ្ងៃ​ទី​១៤…

ក្រុមប្រឆាំង​ក្រៅប្រទេស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ខិតខំ​ណាស់​រក​បញ្ហា​មក​ឆ្កឹះ ដើម្បី​បង្ក​បញ្ហា​តាម​គោលការណ៍​បដិវត្តន៍​មួយ​ដែល​គេ​ហៅ​ថា «​ផ្កា​រីក​» ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​ពួក​គេ គឺ​ហាក់​គ្មាន​ផល​ឡើយ​ដោយសារ​រាល់​ការ​ប៉ុនប៉ង តែងតែ​ត្រូវ​ទប់ស្កាត់ ដោយសារ​តែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។

ខណៈ​ដែល​បុរស​ខ្លាំង​នៅ​កម្ពុជា​ចេញ​មុខ​វាយបក​ដោយ​មិន​សំចៃមាត់ កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ប្រមុខ​ក្រុមប្រឆាំង​ក្រៅ​ស្រុក គឺ​ទណ្ឌិត សម រ​ង្ស៊ី កំពុង​តែ​ប៉ុនប៉ង​អនុវត្ត​គោលនយោបាយ «​ផ្កា​រីក​» នៅ​ចំពោះ​មុខ​ក្រុម​ឧកញ៉ា ឬ​កំពូល​អ្នក​មាននៅ​កម្ពុជា​ប្រមាណ​ជា​៥០០​នាក់ អ្នកនយោបាយ​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​ម្នាក់​នេះ​បាន​អួត​ពី​ជោគជ័យ​ដែល​មិន​មាន​អំណះអំណាង​មួយ នៅ​លើ​បណ្តាញ​សង្គម ។

ទណ្ឌិត សម រ​ង្ស៊ី បាន​និយាយ​នៅ​លើ​ហ្វេ​សបុ​កថា នៅ​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដែល​នោះ​លោក​បាន​ជួប​មន្ត្រីជាន់ខ្ពស់​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លិ​ទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រឆាំង​នឹង​ការ​ជួញដូរ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​របស់​ចិន​នៅ​កម្ពុជា ។

លោក​បាន​និយាយ​តែ​មាត់​តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ ដោយ​មាន​ត្រឹមតែ​រូបភាព​វិមាន​កា​ពី​តូ​ល នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន នៅ​ពីក្រោយ​ប៉ុណ្ណោះ ប៉ុន្តែ​រូបថត​មន្ត្រី​ដែល​លោក​ជួប​ក៏​មិន​មាន គឺ​មាន​តែ​រូបភាព​នៅ​ខាងក្រៅ​អគារ​ជា​សាវតា ។

នៅ​ក្នុង​វី​ដេ​អូ​ដែល​ផ្សព្វផ្សាយ​លោក សម រ​ង្ស៊ី ព្យាយាម​កេះ​រឿង​នៅ​រាម​នៅ​ខេត្ត​ព្រះ​សីហ​នុ រឿង​នៅ​តារា​សាគរ​ខេត្តកោះកុង និង​រឿង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​រឿង​រសើប​នៅ​ក្នុង​ទំនាក់ទំនង​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​រដ្ឋបាល​សហរដ្ឋអាមេរិក​មុន ។

នៅ​ពេល​នេះ កុំ​ភ្លេច​អា​មេ​រិ​ក គឺ​ក្រោម​រដ្ឋបាល​ថ្មី​ដែល​ផ្តោត​ខ្លាំង​តែ​រឿង​ធំ​ៗ​ពោល គឺ​រឿង​សង្គ្រាម​ពន្ធ​ដែល​កំពុង​តែ​ក្តៅស្លឹកត្រចៀក​ជាមួយ​ចិន កា​ណា​ដា ម៉ិ​ក​ស៊ិ​ក សហភាព​អឺរ៉ុប ។ រឿង​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ពាក់ព័ន្ធ​នឹង​ធនធាន​រ៉ែ​កម្រ ក៏​ដូច​ជា រឿង​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​រឿង​ព្រែកជីក​ប៉ា​ណា​ម៉ា និង​រឿង​ហ្គ្រិ​ន​ឡែ​ន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បុរស​ខ្លាំង​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​និយាយ​នៅ​ពេល​មាន​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្តីទី​ថា កុំ​សង្ឃឹមលើ​«​ផ្កា​រីក​» ហើយ​កុំ​ពឹង​អា​មេ​រិ​ក​ឱ្យ​ដាក់​គំនាប​កម្ពុជា ព្រោះ​កម្ពុជា​ជា អ្នកសម្របសម្រួល​រវាង​អាស៊ាន និង​អា​មេ​រិ​ក ។

សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តាំ​ទៅ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្សពួក​កុំឱ្យ​សង្ឃឹម​ឱ្យ​សោះ​ចំពោះ​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​ខ្លួន ហើយ​កុំ​ពឹង​អា​មេ​រិ​ក​ឱ្យ​ដាក់​គំនាប កម្ពុជា​ទៀត​អី ព្រោះ​កម្ពុជា​ជា​អ្នកសម្របសម្រួល​រវាង​អាស៊ាន និង​អា​មេ​រិ​ក ហើយ​ទណ្ឌិត សម រ​ង្ស៉ី ខ្លួនឯង​ក៏​ធ្លាប់​រិះគន់ លោក ដូ​ណា​ល់ ត្រាំ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ក៏​បាន​ផ្ញើ​សារ​ទៅ​អស់អ្នក​ដែល​ជំរុញ​ឱ្យ​មាន​ចលនា​ផ្កា​រីក ដែល​នាំ​ឲ្យ​មានការ​បះបោរ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ទៅ​មិន​រួច​ទេ ។

សរុប​ទៅ នៅ​ពេល​នេះ​ក្រុមប្រឆាំង​បាន​ព្យាយាម​សម្រួច និង​សំលៀង​បញ្ហា​ចាក់​គណបក្សកាន់អំណាច​ខ្លាំង​ៗ​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ទម្លុះ​ស្បែក​ដ៏​ក្រាស់​របស់​គណបក្សកាន់អំណាច​បាន​នៅឡើយ ។ ស្រប​ពេល​ដែល​យុទ្ធសាស្ត្រ ដែល​គេ​ហៅ​ថា បដិវត្ត​ផ្កា​រីក វា​នៅ​តែ​រីក​មិន​រួច​នៅឡើយ ។ ដូច្នេះ ក្រុមប្រឆាំង​មិន​អាច​ជោគជ័យ​តាម​ការ​ចង់បាន​របស់​ពួក​គេ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ