ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកអ្នកដំណើរក្រឡា.ប់នៅលើភ្នំគិរីរម្យ រងរបួសធ្ងន់ស្រាលច្រើននាក់

18 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ប្រុស​-​ស្រី​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ក្រឡាប់​នៅ​លើ​ភ្នំ​គិរី​រម្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​រថយន្ត​ដឹក​អ្នកដំណើរ​ក្រឡាប់​រង​របួស​មនុស្ស​ច្រើន​នាក់​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ប្រុស​-​ស្រី​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ក្រឡាប់​នៅ​លើ​ភ្នំ​គិរី​រម្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។

ហេតុការណ៍​រថយន្ត​ដឹក​អ្នកដំណើរ​ក្រឡាប់​រង​របួស​មនុស្ស​ច្រើន​នាក់​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ចុះ​ចំណត​ក្រុមហ៊ុន​វិ​រះ​ប៊ុ​ន​ថាំ (​តំបន់​ឧ​ទ្យា​ជាតិ​គី​រី​រម្យ​) ស្ថិត​នៅ​តំបន់​គី​រី​រម្យ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ឱ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់ បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ច្រើន​នាក់​នោះ​ម៉ាក​មី​ស៊ុ​យ​មី​ត​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A .2400 អ្នកបើកបរ​មិន​ទាន់​ស្គាល់ឈ្មោះ​នោះ​បាន​ចេញដំណើរ​ពី​ខេត្តស្វាយរៀង ។

សរុប​មនុស្ស​ចំនួន​៣០​នាក់ បាន​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ ។ ហើយ​បាន​រង​របួសធ្ងន់​ចំនួន​១០​នាក់ របួសស្រាល​៤​នាក់ ។

បច្ចុប្បន្ន ក្រុម​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​សង្គ្រោះ និង​ព្យាបាល ។

ចំណែក​រថយន្ត​ក្រឡាប់​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ សមត្ថកិច្ច​នគរបាល​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បណ្តោះអាសន្ន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ