សោកស្តាយ ! រោងចក្រពូកយីហោ MOVEFAST នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆេះអស់មិនស្ទើរ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចមានកងរាជអាវុធហត្ថស្រុកសំរោងទង កម្លាំងនគរបាលស្រុកសំរោងទង និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានចេញអន្តរាគមន៍រថយន្តទឹកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ភ្លើង ដែលបាននឹងកំពុងឆាបឆេះរោងចក្រមួយកន្លែងឈ្មោះ MOVEFAST ស្ថិតក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រហូតមកដល់ពេលនេះ បានរលត់ហើយ ទំហំទឹកប្រាក់នៃការខូចខាតមិនទាន់ដឹងនៅឡើយទេ ។

ក្រោយអន្តរាគមន៍ ភ្លើងដែលឆាបឆេះរោងចក្រនោះ ក៏បានរលត់ទៅវិញ ដោយមិនមានផលប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សឡើយ ។
ជុំវិញរឿងនេះ សមត្ថកិច្ច និងជំនាញ កំពុងបើកការស៊ើបអង្កេតបន្ថែម ថា តើករណីអគ្គិភ័យខាងលើនេះផ្ដើមចេញពីអ្វីឱ្យពិតប្រាកដនោះ ។

សូមបញ្ជាក់ផងដែរថា មានករណីភ្លើងឆេះអគារក្នុងរោងចក្រផលិតពូក យីហោ( ម៊ូហ្វាសខេមបូឌា.ឯ.ក)កាលពីវេលាម៉ោង៨និង១០ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឆេះអគារចំនួន០១ខ្នង ដែលមានទំហំ៦០ម៉ែត្រគុណនិង១០០ម៉ែត្រ រងការខូចខាត៖ ឆេះអគារ១ខ្នងទាំងស្រុង -ម៉ាស៊ីនគ្រីប ៣ -ម៉ាស៊ីនដេរធំ ៦
-ម៉ាស៊ីនដេរតូច ២៤ -ម៉ាស៊ីនចាក់២ -ម៉ាស៊ីនលើកទំនិញ១ -សម្ភារ:ប្រើប្រាស់មួយចំនួនធំ(ច្រើន)។
មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យឆេះរោងចក្រនេះមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេចេញពីម៉ូទ័រមូក្រណាត់)ទើបក្លាយជាបែបនេះ ៕











ចែករំលែកព័តមាននេះ