ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​អាហារ​បួស សម្បូរជាតិ​ដែក​

9 ម៉ោង មុន

ជាតិ​ដែក​គឺ​មាន​សារសំខាន់​សម្រាប់​សុខភាព ជា​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជា​ការ​ពិត​ណាស់ សាច់​ក្រហម​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន តែ​ក៏​មាន​អាហារ​ផ្សេង​ទៀត​ក្រៅពី​សាច់​ក្រហម ដែល​មាន​ជាតិ​ដែក​ច្រើន​ផង​ដែរ​។ ថ្ងៃនេះ អ្នក​នឹង​ស្គាល់​អាហារ​៣​យ៉ាង សម្រាប់​អ្នក​ដែល​ចង់បាន​ជាតិ​ដែក​ក្នុង​ចំណីអាហារ​ក្រៅពី​សាច់សត្វ​។ ១….

ជាតិ​ដែក​គឺ​មាន​សារសំខាន់​សម្រាប់​សុខភាព ជា​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជា​ការ​ពិត​ណាស់ សាច់​ក្រហម​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន តែ​ក៏​មាន​អាហារ​ផ្សេង​ទៀត​ក្រៅពី​សាច់​ក្រហម ដែល​មាន​ជាតិ​ដែក​ច្រើន​ផង​ដែរ​។ ថ្ងៃនេះ អ្នក​នឹង​ស្គាល់​អាហារ​៣​យ៉ាង សម្រាប់​អ្នក​ដែល​ចង់បាន​ជាតិ​ដែក​ក្នុង​ចំណីអាហារ​ក្រៅពី​សាច់សត្វ​។

១. ស៊ុត

ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ល្អ​ហើយ​នោះ ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផង​ដែរ​។ បរិមាណ​ខ្ពស់​នៃ​ជាតិ​ដែក​ក្នុង​ស៊ុត​ជួយ​ក្នុង​ការ​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។

២. បន្លែ​បៃតង

មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​បៃតង​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត folic ជាតិ​ស​សៃ និង​វីតាមីន C រួម​ទាំង​វីតាមីន​ច្រើន​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ផង​ដែរ​។

៣. គ្រាប់​ធញ្ញជាតិ

វា​ក៏​ជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​ដែរ​។ ទោះជា​យ៉ាងណា​អ្នក​មិន​គួរ​ទទួលទាន​ច្រើន​ជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយ​ថ្ងៃ​ឡើយ​។

៤. សណ្ដែកខៀវ

ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ហើយ​នោះ សណ្ដែកខៀវ​ក៏​មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​ពិសេស​ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ