ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលា​ខណ្ឌមានជ័យ​១រូបបើករថយន្ត​ឈប់​​ស្តុប ​ត្រូវ​រថយន្ត​មួយ​គ្រឿងទៀត​បុ.កពីក្រោយ​

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​tuntra​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​រថយន្ត​ford ranger ដែល​បើក​ដោយ​ស្ត្រី​ម្នាក់​ជា​មន្ត្រី​សាលា​ខណ្ឌមានជ័យ ដែល​កំពុង​តែ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជា​ឯកភាព​ល្បាត​ក្នុង​មូលដ្ឋាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​tuntra​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​រថយន្ត​ford ranger ដែល​បើក​ដោយ​ស្ត្រី​ម្នាក់​ជា​មន្ត្រី​សាលា​ខណ្ឌមានជ័យ ដែល​កំពុង​តែ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជា​ឯកភាព​ល្បាត​ក្នុង​មូលដ្ឋាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែ​មិ​នា​ ឆ្នាំ​២០២៥ នៅចំណុចចំនុច​ស្តុ​ប​ម៉ា​សឺ​ដេ​ស ផ្លូវ​៦០​ម៉ែត្រ​កែង​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាមប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​គណៈ​បញ្ជា​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក អភិបាលរង​មួយ​រូប បាន​ដឹកនាំ​កម្លាំង​ល្បាត​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ដោយ​រថយន្ត​ស៊ី​រ៉ែ​ន​មួយ​គ្រឿង បាន​បើក​នាំមុខ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត ម៉ាក ford ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC 5722 បើក​ដោយ​ស្ត្រី​ម្នាក់​ជា​មន្ត្រី​សាលា​ខណ្ឌមានជ័យ ធ្វើ​ដំណើរ​តាម​ពីក្រោយ លុះ​មក​ដល់​ចំនុច​កើតហេតុ រថយន្ដ​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប ហើយ​គាប់​ជួន​ពេល​នោះ​ក៍​ស្រាប់តែបុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក tuntra ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-6854 ក្នុង​ស្ថានភាព​ស្រវឹង ល្បឿន​លឿន​ហ្វ្រាំង​មិនជា​ប់ក៍​ជ្រុល​ទៅ​បុក​និង​រថយន្ត ford ranger​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផែ្ន​ក​ខាងក្រោយ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ដោយឡែក​ខាង​រថយន្ត tundra រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ហើយក៍​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា គ្រាន់តែ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង ។

ករណី​នេះ​ផង​ដែរ ភាគី​ទាំង​សងខាង​សម្របសម្រួល​មិន​ត្រូវ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ដោយ​ខាង​រថយន្ត​tundra និយាយ​មិន​ស្តាប់​គ្នា និង​ប្រើ​កាយវិការ​មិន​សមរម្យ​ថែម​ទៀត​ផង​ត្រូវ​បាន​សាច់ញាតិ​មក​ដល់​ដឹក​យក​ចេញ​ទៅ​បាត់​ព្រោះ​ខ្លាច​មាន​បញ្ហា​អ្វី​កើតឡើង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​មក​ដល់​សម្រេច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ទុក​នៅ​សាលា​ខណ្ឌមានជ័យ​ដើម្បី​រង់ចាំ​ដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ