ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ហើយ ចោរ​ឆក់​កាបូប​ជនបរទេស​ជា​គូ​ដណ្ដឹង​របស់​លោក Christ ជា Vlogger ល្បីឈ្មោះ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែល​ឆក់​កាបូប​ជនបរទេស​ជា​គូ​ដណ្ដឹង​របស់​លោក Christ ដែល​ជា Vlogger ល្បីឈ្មោះ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែល​ឆក់​កាបូប​ជនបរទេស​ជា​គូ​ដណ្ដឹង​របស់​លោក Christ ដែល​ជា Vlogger ល្បីឈ្មោះ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ និង​នគរបាល​មូលដ្ឋាន ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ ។

មន្ត្រី​នគរបាល ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ឈ្មោះ កែវ ខួច​ចិន្តា ជា​មុខសញ្ញា​ចាស់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​៩៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៦​និង​៥៥​នាទី​រសៀល នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​នេះ ។

តាម​នគរបាល ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​មាន​ជនបរទេស​២​នាក់ (​ជា​គូ​ដណ្ដឹង​) ធ្វើការ​ឡាយ​វី​ដេ​អូ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ថា មាន​ករណី​ចោរឆក់​កាបូប​របស់​ពួក​គេ​បាន​ស​ម្រ​ច កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី ក៏​បាន​បញ្ជា​ដល់​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ស្វះ​ស្វែងរក​ជន​រង​គ្រោះ ជា​ជនជាតិ​បរទេស​ខាងលើ ។​បន្ទាប់​មក សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ ដោយ​បាន​អញ្ជើញ​ពួក​គាត់​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ សួរនាំ​ដំណើររឿង និង​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ងារ​តាម​ជំនាញ​ជា​បន្ទាន់ ។

បាន​តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ដោយ​មានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ នៅ​រសៀល​ថ្ងៃ​ដដែល​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ឈាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កែវ ខួច​ចិន្តា នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​៩៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​សម្ភារ​របស់​ជន​រង​គ្រោះ​មក​វិញ ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​ជម្រាប​ផង​ដែរ​ថា លោក Christ និង​គូ​ដណ្តឹង នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា​ត្រលប់​ទៅ​អា​មេ​រិ​ក​វិញ ហើយ​ក្នុង​ដំណើរ​ត្រឡប់​មក​កម្ពុជា​នៅ​ខែ​ក្រោយ លោក Christ បាន​សន្យា​ថា នឹង​នាំ Vlogger ល្បី​ៗ​មក​ជាមួយ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភពលោក កាន់តែ​ខ្លាំង​ឡើង ព្រោះ​លោក​ស្រឡាញ់​កម្ពុជា ។ លោក Christ មិន​ភ្លេច​រម្លឹក​ដែរ​ថា ពេល​លោក​ទៅ​ប្រទេស​វៀតណាម ក៏​ធ្លាប់​ចោរឆក់​កាបូប​ដែរ ហើយ​ញឹក​ទៀត តែ​សម្រាប់​កិច្ច​អន្តរាគមន៍​វិញ មិន​ដូច​សមត្ថកិច្ច​កម្ពុជា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ