ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ស្នាដៃ​ដ៏​ធំធេង​បំផុត​​ កម្លាំង​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿ.ង.ញៀ.ន​បង្ក្រាប​​បាន​​ជ័រ​អាភៀន​រាប់​​សិប​គីឡូ

12 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ជ័រ​អាភៀន​រាប់​សិប​គីឡូក្រាម ​ព្រមទាំង​ជន​បរទេស​ដែល​ជា​សង្ស័យ​ចំនួន​៨​នាក់ មាន​៣​សញ្ជាតិ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ជំនាញ ​រួម​សហការ​បង្ក្រាប​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ជិតខាង​ចូល​កម្ពុជា ​។ យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ គ្រា​ដំបូង​កាលពី​ថ្ងៃ​ទី ១១…

ខេត្តស្ទឹងត្រែង​៖ ជ័រ​អាភៀន​រាប់​សិប​គីឡូក្រាម ​ព្រមទាំង​ជន​បរទេស​ដែល​ជា​សង្ស័យ​ចំនួន​៨​នាក់ មាន​៣​សញ្ជាតិ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ជំនាញ ​រួម​សហការ​បង្ក្រាប​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ជិតខាង​ចូល​កម្ពុជា ​។


យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ គ្រា​ដំបូង​កាលពី​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​និង​៥០​នាទី សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញនៃ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដឹកនាំសម្របសម្រួល​នីតិវិធី​ដោយ​លោក ស៊ិ​ន សុ​ហឹ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តស្ទឹងត្រែង បាន​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ឈាន​ទៅ​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប បទល្មើស ដឹក​ជញ្ជូន ជួញដូរ​គ្រឿងញៀន​(​ឆ្លង​ដែន​ពី​ឡាវ មក​កម្ពុជា​)​ដែល​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន ឃាត់​មនុស្ស​ចំនួន​៦​នាក់​រួម​មាន​ជនជាតិ​ថៃ ៥​នាក់ ស្រី​១​នាក់ និង​បុរស​ជនជាតិ​ឡាវម្នាក់ ។

ជនសង្ស័យ​ទាំង៦​នាក់​ខាងលើ​ ទី​១- ឈ្មោះ Witsanu Saiboot ភេទ​ប្រុស ជនជាតិ​ថៃ ថ្ងៃខែ​ឆ្នាំ​កំណើត ១០.០១.១៩៧០ កាន់​លិខិតឆ្លងដែន​លេខ​: AC6068149 ទីកន្លែង​កំណើត ខេត្ត​សូ​រិ​ន្ទ ប្រទេស​ថៃ​។ ២- ឈ្មោះ Somsak Saethao ភេទ​ប្រុស ជនជាតិ​ថៃ ថ្ងៃខែ​ឆ្នាំ​កំណើត 29.Jul.2000 កាន់​លិខិតឆ្លងដែន​លេខ​: AC5501388 ទីកន្លែង​កំណើត ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។ ៣-ឈ្មោះ Tong Thor ភេទ​ប្រុស ជនជាតិ​ឡាវ ថ្ងៃខែ​ឆ្នាំ​កំណើត ២០.០៦.១៩៩៥ កាន់​លិខិតឆ្លងដែន​លេខ​: P1859764 ទីកន្លែង​កំណើត ខេត្ត​ប​កែវ ប្រទេស​ឡាវ​។

៤- ឈ្មោះ Chaloemkun Wonghiranye ភេទ​ប្រុស ជនជាតិ​ថៃ ថ្ងៃខែ​ឆ្នាំ​កំណើត 01.11.1952 កាន់​លិខិតឆ្លងដែន​លេខ​: AC6996618 ទីកន្លែង​កំណើត ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។ ៥- ឈ្មោះ Nichakan Kueaoangkun ភេទ​ស្រី ជនជាតិ​ថៃ ថ្ងៃខែ​ឆ្នាំ​កំណើត 20.02.1993 កាន់​លិខិតឆ្លងដែន​លេខ​: AC7136620 ទីកន្លែង​កំណើត ខេត្ត​Tak ប្រទេស​ថៃ​។ ៦- ឈ្មោះ Thanawat Wonghiranya ភេទ​ប្រុស ជនជាតិ​ថៃ ថ្ងៃខែ​ឆ្នាំ​កំណើត 01.01.1982 កាន់​លិខិតឆ្លងដែន​លេខ​: AC4129955 ទីកន្លែង​កំណើត ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។​គ្រានោះ​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មានរថយន្ត​ចំនួន​២​គ្រឿង គ្រឿងញៀន​ចំនួន ៥​បាវ (​មិន​ទាន់​ថ្លឹង​)ទូរ​សព្ទ ៦​គ្រឿង​។

ប្រភព​ដដែល​ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត នៅ​វេលា​ម៉ោង ១៩ និង​៥០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ចំណុច​កា​រ៉ា​ស​សាំង Sokimex ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ឈាន​ទៅ​បង្ក្រាប​ជាក់ស្តែង តាម​នីតិវិធី​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បុរស​ជនជាតិ​ចិន ចំនួន ០២​នាក់ បន្ថែម​ទៀត ព្រមទាំង​វត្ថុ​តាង​រថយន្ត​ចំនួន ០២​គ្រឿង ទូរ​សព្ទ​ដៃ​ផង​ដែរ​។

បន្ទាប់​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ឧក្រិដ្ឋកម្ម​ដឹកជញ្ជូន​ជួញដូរ​គ្រឿងញៀន​(​ឆ្លង​ដែន​ពី​ឡាវ មក​កម្ពុជា​)​កម្លាំង​ជំនាញ​រួម​សហការ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ០៨ នាក់ មាន​៣​សញ្ជាតិ ក្នុង​នោះ​(​ថៃ​៥ ឡាវ​១ ចិន​២)​។ តាម​ប្រភព​ព័ត៌មាន​ពីរ​សមត្ថកិច្ច​ម្នាក់​ក្នុង​ប្រតិបត្តិការ​ខាងលើ បាន​បង្ហើប​ថា​នេះ​ជា​លើក​ទី ១ ហើយ​ដែល​កម្លាំង​ជំនាញ​បង្ក្រាប បាន​នូវ​ជ័រ​អាភៀន ​។

​ប្រភព​ដដែល​ថា​ជ័រ​អាភៀន​នោះ​ក្នុង​មួយ​គីឡូក្រាម ប្រសិនបើ​ក្រុម​ឧក្រិដ្ឋជន​យក​ទៅ​ផលិត​ជា​គ្រឿងញៀន​សំយោគ ដូច​ជា​(​គ្រឿងញៀន ដែល​គេ​និយម​ហៅ​ថា យ៉ា​ម៉ា​ម៉ា​ទឹកកក យ៉ា​ម៉ា​គ្រាប់ ឬ​ថ្នាំ​ញៀន​ផ្សេង​ទៀត )​គឺ​អាច​ផលិត បាន​ចន្លោះ​ពី​៤​ទៅ​៥​គីឡូក្រាម​ឯណោះ ។ បច្ចុប្បន្ន​ កម្លាំង​​សមត្ថ​កិច្ច​ជំនាញ​កំពុង​ដំណើរការ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ