ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចា.ប់ខ្លួន​ម្ចាស់​ប្រេ​ន «សម្រស់​ធា​រ៉ា»​ដល់​ខេត្តកោះកុង​ ពាក់ព័ន្ធ​ផលិតផល​​​គ្មាន​ច្បាប់​អនុញ្ញាត

8 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ លោកស្រី ជួន សុធា​រ៉ា ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធា​រ៉ា ធី​ឌី សប ខ​ល​មេ​ឯ​.​ក ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដពោធិ៍សាត់…

ខេត្តពោធិ៍សាត់​ ៖ លោកស្រី ជួន សុធា​រ៉ា ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធា​រ៉ា ធី​ឌី សប ខ​ល​មេ​ឯ​.​ក ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដពោធិ៍សាត់ តាម​ចាប់ខ្លួន​ដល់​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ ហើយ​បាន​បញ្ជូន​មក​កាន់​តុលាការខេត្ត​ពោធិ៍សាត់​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន ​។

ការ​ចុះ​បង្ក្រាប​នេះ​ មិនមែន​ជា​លើក​ទី​១​ទេ កន្លង​មក ​នៅ​ខេត្តស្វាយរៀង​ធ្លាប់​បាន​ចុះ​ចាប់ និង​បិទ​ទីតាំង​ឃ្លាំង​ផលិត​គ្រឿងសំអាង​សម្រស់​ធា​រ៉ា​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​មិន​រាងចាល ដោយ​បន្ដ​ចែកចាយ​គ្មាន​ច្បាប់​អនុញ្ញាត​លើ​ទីផ្សារ ទាំង​២៥​ខេត្ដ​ក្រុង មិន​ខ្វល់​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទាល់តែ​សោះ​។

កន្លង​មក​ បទល្មើស​បាន​កើត​ឡើងជា​បន្តបន្ទាប់ នៅ​ខេត្តពោធិ៍សាត់ ទើប​សមត្ថកិច្ច​ចុះ​បង្ក្រាប ជាមួយ​មន្ត្រី​ជំនាញ ហើយ​បាន​រក​ឃើញ​ថា ផលិតផល​ទាំងនោះ ផលិត​គ្មាន​ស្ដង់ដារ​បច្ចេកទេស និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ​។

បច្ចុប្បន្ន ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដពោធិ៍សាត់ បាន​ឃុំខ្លួន​លោកស្រី ជួន សុធា​រ៉ា ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធា​រ៉ា ជា​បណ្ដោះអាសន្ន និង​បន្ដ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ