ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខណ្ឌឫស្សីកែវ លើកទឹកចិត្ត​ដល់​កងកម្លាំង​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ជិន ប៊ុ​ន​ធឿ​ន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែមីនា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ជិន ប៊ុ​ន​ធឿ​ន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​ចុះ​សួរសុខទុក្ខ​កងកម្លាំង​ពន្លត់​អគ្គិភ័យ នៃ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ និង​បាន​នាំ​យក​នូវ​សម្ភារ​មួយ​ចំនួន​ជា ឯកសណ្ឋាន​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ ទឹក​សុទ្ធ រួម​ជាមួយ​ថវិការ​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង ។

លោក ជិន ប៊ុ​ន​ធឿ​ន ក្នុង​នាម​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្នុង​នាម​រដ្ឋបាល​ខណ្ឌឫស្សីកែវ លោក​មានការ​ស្ញប់ស្ញែង​ចំពោះ​វីរភាព​កងកម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ទាំងអស់ ដែល​កំពុង​បំពេញ​កាតព្វកិច្ច ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ទាំង​កម្លាំងកាយ​ចិត្ត មិន​ខ្លាច​នឿយហត់​យប់​ឬ​ថ្ងៃ គ្មាន​ពេល​សម្រាក​។ ទោះបី​ពេល​ខ្លះ អាច​រង​របួស និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុង​ពេល​ប្រតិបត្តិការ​សង្គ្រោះ​យ៉ាងណា​ក្តី គឺ​កងកម្លាំង​យើង តែង​ចុះ​ជួយ​ទាន់​ពេលវេលា​ភ្លាម​ៗ និង​មាន​ប្រសិទ្ធភាព ដែល​នេះ​ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ។

លោក​អភិបាល ក៏​បាន​ណែនាំ​បងប្អូន​កងកម្លាំង​ទាំងអស់ ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុង​ពេល​មាន​ប្រតិបត្តិការ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ