ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដាំស្ពៃក្រញ៉ាញ់តាមបែបសម័យទំនើបប្រើរោងគ្របស្បៃ១ឆ្នាំធ្វើបាន៧ដង ទទួលបានទិន្នផលល្អ និងតំលៃថ្លៃ ។
ស្ត្រីឈ្មោះ ទិដ្ឋ រដ្ឋា ជាប្រជាកសិករ រស់នៅភូមិកស្វាយ បានប្រាប់ឱ្យដឹងថា ការដាំបន្លែស្ពៃក្រញ៉ាញ់ដោយដាក់រោងគ្របស្បៃនេះពិតជាទំនើបហើយសុវត្ថិភាព និងការពារសុខភាពអ្នកទិញយកទៅបរិភោគ ដោយមិនសូវប្រើប្រាស់ថ្នាំគីមីការពារព្រោះមានស្បៃមុងគ្របការពារហើយទទួលបានផលល្អ ងាយស្រួលលក់ និងតំលៃក៏ថ្លៃទៀត។
ប្រជាកសិករបានបញ្ជាក់ថា៖ស្ពៃក្រញ៉ាញ់ដាំរយៈពេល១ខែអាចទទួលផលបានហើយលក់ឆ្នាំនេះ១គីឡូក្រាមតំលៃ២.០០០ទៅ២.៥០០រៀល បើប្រៀបធៀបឆ្នាំមុនតំលៃដូចជាមុនខុសគ្នាទេប្រហាក់ប្រហែលគ្នា ។ ពេលដាំបានរកទីផ្សារងាយស្រួល ព្រោះការដាំដុះត្រូវបានចងក្រងជាសហគមន៍ដែលជួយរកទីផ្សារសម្រាប់លក់។
ប្រជាកសិករបានបញ្ជាក់ថា ដាំបន្លែចងក្រងជាសហគមន៍វាពិតជាល្អដូចជាសហគមន៍កសិកម្មឃុំរហាត់ទឹករយៈគម្រោងនិងអង្គការដៃគូរបានជួយដូចជាកសាងរោងគ្របដោយស្ពៃមុខត្រូវបានម្ចាស់គម្រោងជួយ៣០ភាគរយនិង៧០ភាគរយជាម្ចាស់ដំណាំ ហើយដាំក្នុង១រដូវដាំបាន៦ទៅ៧ដងគឺដាំបន្លែឆ្លាស់គ្នាដើម្បីងាយស្រួលរកទីផ្សារតម្រូវការ ។ ដាំបន្លែ១វគ្គទូទាត់ថ្លៃដាំដុះនិងជីថ្នាំអាចសល់បានជាង១លានរៀល ៕










ចែករំលែកព័តមាននេះ