សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងការពារប្រទេសរុស្ស៊ីថ្លែង កាលពីថ្ងៃទី១៣ មីនា ថា កងទ័ពរុស្ស៊ីវាយដណ្ដើមយកបានវិញ ហើយទីក្រុងស៊ូដហ្សា ជាទីក្រុងគន្លឹះមួយនៃតំបន់គួរស្ក៍ ដែលមុននេះកាន់កាប់ដោយកងទ័ពអ៊ុយក្រែន។

ក្នុងសេចក្ដីប្រកាសមួយក្រសួងនោះគូសបញ្ជាក់ថា បណ្ដាកងឯកភាពនៃកងកម្លាំងភាគខាងជើង បានវាយរំដោះមូលដ្ឋានមីឡូវ៉ូអ៊ី មូលដ្ឋានប៉ូដូលនិងក្រុងស៊ូដហ្សា ក្នុងប្រតិបត្តិការវាយលុករបស់ពួកគេ។
ក្រុងស៊ូដហ្សាស្ថិតក្នុងការកាន់កាប់របស់អ៊ុយក្រែន ចាប់តាំងពីកងទ័ពគេវាយលុកគួរឲ្យភ្ញាក់ផ្អើលចូលដែនដីរុស្ស៊ីក្នុងតំបន់គួរស្ក៍កាលពីខែសីហាឆ្នាំ២០២៤មក។ ទីក្រុងនេះជាកន្លែងសំខាន់សម្រាប់ផ្គត់ផ្កង់ភស្ដុភារដល់ប្រតិបត្តិការរបស់អ៊ុយក្រែននៅតំបន់គួរស្ក៍។
ប្រតិបត្តិយោធារបស់រុស្ស៊ីសំដៅដណ្ដើមយកវិញតំបន់គួរស្ក៍នេះ កំពុងឈានទៅដល់ដំណាក់កាលចុងក្រោយហើយ។ នេះបើតាមការអះអាងនាថ្ងៃទី១៣មីនា របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រីប៉េស្កូវ។
កាលពីថ្ងៃទី១២មីនាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បានទៅកាន់តំបន់គួរស៍នោះ ក្នុងឯកសណ្ឋានយោធាដោយបញ្ជាឲ្យវាយរំដោះតំបន់នេះទាំងមូល ហើយរៀបចំកិច្ចការពារសន្តិ
សុខ៕
ចែករំលែកព័តមាននេះ