ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

«​ខ្មោច​ក្នុង​មិន​អោយដៃ ខ្មោច​ក្រៅ​ហ៊ាន​មក​» ។ ស្ថានភាព​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ធ្ងន់ធ្ងរ​រហូត​ដល់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​សង្ស័យ​ថា​មាន​មន្ត្រី​របស់​ខ្លួន​អាច​ចូល​ដៃ​ចូល​ជើង​ជាមួយ​ពួក​អ្នក​រកស៊ី​គ្រឿង​ញៀ​.​ន ហើយ​ថែម​ទាំង​ព្រមាន​ថា នឹង​ធ្វើការ​បោ​សម្អាត​ទាំង​ខាងក្នុង​និង​ខាងក្រៅ ។ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់ លើក​ទី​១០…

«​ខ្មោច​ក្នុង​មិន​អោយដៃ ខ្មោច​ក្រៅ​ហ៊ាន​មក​» ។ ស្ថានភាព​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ធ្ងន់ធ្ងរ​រហូត​ដល់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​សង្ស័យ​ថា​មាន​មន្ត្រី​របស់​ខ្លួន​អាច​ចូល​ដៃ​ចូល​ជើង​ជាមួយ​ពួក​អ្នក​រកស៊ី​គ្រឿង​ញៀ​.​ន ហើយ​ថែម​ទាំង​ព្រមាន​ថា នឹង​ធ្វើការ​បោ​សម្អាត​ទាំង​ខាងក្នុង​និង​ខាងក្រៅ ។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់ លើក​ទី​១០ ថ្មី​ៗ​នេះ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀ​.​ន សូម​ដកខ្លួន​ថយ និង​កែប្រែ​ឥរិយាបថ​ជា​បន្ទាន់ ពីព្រោះ​ចាប់ពី​ហ្នឹង​តទៅ ការ​អនុវត្ត​ពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹក​ដុសក្អែល ព្យាបាល និង​វះកាត់ គឺ​នឹង​ត្រូវ​អនុវត្ត​ឲ្យ​ខាន​តែ​បាន ។

ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ថ្លែង​ដោយ​ត្រង់​ៗ​ថា បញ្ហា​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា បើ​មិន​មានការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជា​អ្នក​អនុវត្ត​ច្បាប់​មួយ​ចំនួន​នោះ​ទេ ប្រាកដ​ណាស់​បញ្ហា​នេះ​មិនធំ​ដុំ​ដូច​បច្ចុប្បន្ន​ឡើយ ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ឲ្យ​ខិតខំ​ពន្លាត​ការ​ស្រាវជ្រាវ​ដោយ​ផ្តោត​ទាំង​មុខសញ្ញា​អ្នក​ដែល​ប្រព្រឹត្ត និង​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​ជា​ខ្នងបង្អែក ។

ការ​ព្រមាន​ដោយ​ចំហ​នេះ គឺ​ធ្វើ​ឡើងជា​ថ្មី ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​គោលការណ៍​ដឹកនាំ «​សម្អាតផ្ទះ​យើង​» នៅ​ក្នុង​គោលដៅ​បោសសម្អាត មន្ត្រី​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀ​.​ន ។

នៅ​ក្នុង​យុទ្ធនាការ​នេះ​មិន​ត្រឹមតែ​អ្នក​ដែល​ជួញដូរ​នោះ​ទេ មន្ត្រី​ស៊ី​វិល និង​កងកម្លាំង​ដែល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន តួយ៉ាង​ក្រសួងមហាផ្ទៃ​ក៏​បាន​អនុវត្ត​វិធានការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀ​.​ន និង​ការ​សេព​គ្រឿង​ញៀ​.​ន​នេះ ជា​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​នៅ​តែ​មាន ។

តួរ​លេខ​វា​បាន​បង្ហាញ​រួច​ហើយ​ថា នៅ​ក្រោម​យុទ្ធនាការ​ដ៏​ក្តៅ​គគុក​ដែល​បាន​ដាក់​ចេញ​នៅ​ចុងឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៤ កំណើន​នៃ​ករណី​បង្ក្រាប គឺ​កើន​ហើយ​ចំនួន​គ្រឿង​ញៀ​.​ន​ក៏​ដូច​ជា ជនសង្ស័យ​ក៏​ច្រើន​ដែរ ។

បើ​យោង​តាម​របាយការណ៍​ដែល​បង្ហាញ​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០២៤ ករណី​គ្រឿង​ញៀ​.​ន​ដែល​បង្ក្រាប​បាន​មាន​ចំនួន​ដល់​ទៅ​១០.៦៣០​ករណី កើនឡើង​២.៥៦៧​ករណី ស្មើ​៣១,៨៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ ។

សម្រាប់​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​មាន​ចំនួន​ដល់​ទៅ​២៧.០៧១​នាក់ កើន​៣៥,៥៣​ភាគរយ មិនតែប៉ុណ្ណោះ​គ្រឿង​ញៀ​.​ន​ដែល​សមត្ថកិច្ច​បាន​រឹបអូស​យក​មាន​ចំនួន​ជិត​១៥​តោន​កើនឡើង​ដល់​ទៅ​៤​ដង បើ​ធៀប​ឆ្នាំ​២០២៣ ។

របាយការណ៍​បាន​គូសបញ្ជាក់​ទៀត​ថា គ្រឿង​ញៀ​.​ន​ដែល​រឹបអូស គឺ​មាន​ដូច​ជា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, កេ​តា​មីន​, ហេ​រ៉ូ​អ៊ី​ន កូកាអ៊ីន និង​អ៊ិ​ច​ស្ដា​ស៊ី ដោយ​គ្រឿង​ញៀ​.​ន​ទាំងនោះ គឺ​មក​ចម្រុះ​ពោល គឺ​ពី​តំបន់ត្រីកោណមាស និង​មក​ពី​អា​មេ​រិ​ក​ខាងត្បូង ។

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន ត្រូវ​តែ​ធ្វើ​ដោយ​មិន​ដក​ដៃ​ពីព្រោះ​វា គឺជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​បន្សល់​ទុក​នៅ​ក្នុង​សង្គមមនុស្ស​រាប់​សតវត្សរ៍​មក​ហើយ ។ ប៉ុន្តែ​កាលណា​សមត្ថកិច្ច និង​មន្ត្រី​យើង​នៅ​ឆ្ងាយ​ពី​វា នោះ​យើង​ពិតជា​អាច​កាត់​បន្ថយ​បាន ។

ក្រៅពី​ការងារ​ប្រើប្រាស់​កម្លាំង​ហើយ​នោះ ក្រសួងមហាផ្ទៃ​ក៏​គួរតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​បង្កើន​កម្មវិធី​អប់រំ ដើម្បី​ឲ្យ​កុមារ និង​យុវ​សិស្ស​យើង​ស្គាល់​ដឹង និង ទទួល​បាន​នូវ​ព័ត៌មាន​ដ៏​អវិជ្ជមាន និង​គ្រោះថ្នាក់​អំពី​បញ្ហា​នេះ ។

ការ​បង្ក្រាប និង​ទប់ស្កាត់ គឺជា​រឿង​មួយ​ដែល​យើង​គួរតែ​ពង្រឹង និង​អនុវត្ត​បន្ត​ឲ្យ​ម៉ឺងម៉ាត់​ដូច​ជា ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ពោល គឺ​ត្រូវ​ហ៊ាន​វះកាត់ និង​កាត់​សាច់​ស្អុយ​ចោល ។ ប៉ុន្តែ​ការ​បញ្ជ្រាប តាម​វិធី​ទន់ភ្លន់​តាម​ការ​អប់រំ​ក៏​ជា​យុទ្ធនាការ​មួយ​បន្ថែម​ទម្ងន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​លើស​រម​ភូមិ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន​នេះ​មួយ​ចំណែក​ផង​ដែរ ។

គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា ឥឡូវនេះ​វា​បាន​ជ្រៀតចូល​ដល់​កោសិកា​សង្គម​សឹងតែ​ទាំងមូល​ទៅ​ហើយ ដោយ​ចាក់​ឫសគល់​ដល់​កម្រិត​មូលដ្ឋាន ដូចនេះ​វិធានការ​បោក​សម្អាត គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ព្រម​គ្នា​តាម​គ្រប់​យុទ្ធវិធី ដើម្បី​ធានា​ធ្វើ​យ៉ាងណា​ដាក់​ថ្នាំ​ព្យាបាល​បញ្ហា និង​រោគ​សង្គម​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ