ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៅ​កម្ពុជា និង​វៀតណាម បាន​បញ្ជាក់​ថា ច្រក​ចម្បង​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ រួម​ទាំង​ការ​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​ជាដើម​ជា​ទូទៅ គឺ​ប្រ​ពឹត្ត​ទៅ​តាម​បណ្តាញ​សង្គម ដោយនៅ​ក្នុង​នោះ​នៅ​កម្ពុជា​មាន​២​ច្រក ហើយ​នៅ​វៀតណាម​អាច​មាន​៣​ច្រក​សំខាន់​ៗ ។…

បទ​ពិសោធន៍​នៅ​កម្ពុជា និង​វៀតណាម បាន​បញ្ជាក់​ថា ច្រក​ចម្បង​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ រួម​ទាំង​ការ​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​ជាដើម​ជា​ទូទៅ គឺ​ប្រ​ពឹត្ត​ទៅ​តាម​បណ្តាញ​សង្គម ដោយនៅ​ក្នុង​នោះ​នៅ​កម្ពុជា​មាន​២​ច្រក ហើយ​នៅ​វៀតណាម​អាច​មាន​៣​ច្រក​សំខាន់​ៗ ។

តាម​សេចក្តីរាយការណ៍​ដែល​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ច្រក​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ គឺជា​ទូទៅ មាន​បណ្តាញ​តេ​ឡេ​ក្រាម និង​ហ្វេ​ស​បុក​នេះឯង ។

ជាក់ស្តែង​ថ្មី​ៗ​នេះ គឺ​មាន​ជន​ក្លែងបន្លំ​ពីរ​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​ពេល​ដែល​ពួក​គេ​លួច​បន្លំ​បង្កើត​គណនី​តេ​ឡេ​ក្រាម​ក្លែងក្លាយ​បន្លំ​ដូច​គណនី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ។ ជនសង្ស័យ​ទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ប្រាក់​ជន​រង​គ្រោះ​ប្រហែលជា​ជាង ១៨​ម៉ឺន​ដុល្លារ ។

ដោយឡែក តាម​ហ្វេ​ស​បុក​វិញ គឺ​ប្រភព​ដដែល​នេះ​បាន​ចេញ​ការ​ព្រមាន​មួយ កាលពី​ចុងខែ​កុម្ភៈ ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ករណី​ឆបោក​បន្លំ​ដែល​ភាសាបរទេស​គេ​ហៅ​ថា Phishing នៅ​ក្នុង​ហ្វេ​ស​បុក ។ ដោយ​ជន​ឆបោក​បាន​បង្ហោះ​តាម​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​បោក​បញ្ឆោត ក្នុង​គោលបំណង​ទាញ​យក​ព័ត៌មាន​សម្ងាត់​របស់​យើង និង​លួច​យក​គណនី​នោះ​ទៅ​ប្រព្រឹត្តិ​បទល្មើស​ផ្សេង​ៗ​ដោយ​មិនដឹង​ខ្លួន ។

ក្រៅពី​នោះ​ថ្មី​ៗ​នេះ​ក៏​មាន ករណី​លួច​គ្រប់គ្រង​គណនី​ហ្វេ​ស​បុក ហើយ​បាន​បន្លំ​ខ្លួន​ជា​ម្ចាស់​គណនី​ផ្ញើ​សារ​ទៅ​សាច់ញាតិ ឬ​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ឆបោក​ខ្ចីប្រាក់ ។ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​រូប ។

ក្រោយ​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​យក​គណនី​ធនាគារ​របស់​អ្នក​ស្គាល់គ្នា ដើម្បី​ទទួល​ប្រាក់​ពី​មេខ្លោង ដោយ​ទទួល​បាន​នូវ​កម្រៃជើងសារ​រាល់​ការ​ទទួល​ប្រាក់​ម្ដង​ៗ​ដែល​ប្រាក់​ទាំង​អស់នោះ ទទួល​បាន​ពី​ការ​ឆបោក​ក្រោម​រូបភាព​ខាងលើ ។

នេះ គឺជា​រឿងរ៉ាវ​ដែល​បង្ហាញ​ពី​ច្រក​នៃ​ការ​បោកប្រាស់​តាម​អន​ឡាញ​នៅ​កម្ពុជា ដោយឡែក​នៅ​វៀតណាម គឺ​ត្រូវ​បាន​សារព័ត៌មាន Vietnam News រាយការណ៍​ថា ការ​ជួញដូរ​មនុស្ស​នៅ​តំបន់​ព្រំដែន កាន់តែ​មាន​ភាព​ស្មុគស្មាញ ដោយ​មាន​ល្បិច​កល​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​ច្រក​សំខាន់ និង​ចម្បង គឺ​បណ្តាញ​សង្គម​នេះឯង ។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ក្លែងបន្លំ​តាម​អ៊ីនធឺណិត កំពុង​កើនឡើង​ដោយ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ភាគច្រើន​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ ហើយ​ពួក​គេ​អាច​មានការ​ចូលរួម​ពី​ជនជាតិ​វៀតណាម នៅ​ក្នុងស្រុក​វៀតណាម នៅ​ក្រៅប្រទេស និង​ជនបរទេស ។
ប្រភព​ដដែល​បាន​បន្ថែម​ថា ឧ​ក្រិ​.​ដ្ឋ​ជន​ជា​រឿយ​ៗ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ប្រព្រឹត្ត​បទ​ឧ​ក្រិ​.​ដ្ឋ​ទាំងនេះ ។ ពួក​គេ​បាន​បង្កើត​ក្រុម​ឃោសនា​ទាក់ទង​នឹង​ការងារ ដោយ​លើក​ឡើង​ថា «​ការងារ​ងាយស្រួល​ជាមួយ​ប្រាក់ខែ​ខ្ពស់​» និង «​ជ្រើសរើស​កូនក្រមុំ​សម្រាប់​បុរស​ជនជាតិ​ចិន​» ដើម្បី​ទាក់ទាញ និង​ជ្រើសរើស​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្ថិតិ​បង្ហាញ​ថា រហូត​ដល់​៩៤​ភាគរយ​នៃ​ករណី​ជួញដូរ​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាមួយនឹង​គណនី​ក្លែងក្លាយ​នៅ​លើ​ហ្វេ​ស​បុក​, តេ​ឡេ​ក្រាម និង​បណ្តាញ​សង្គម​មួយ ដែល​ពលរដ្ឋ​នៅ​កម្ពុជា​មិន​ទាន់​ល្បី​នៅឡើយ គឺ Zalo ។

លោក​វរសេនីយ៍ឯក ផាំ ឡុ​ង បៀ​ន (Pham Long Biên) ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​និយាយ​ថា យុទ្ធសាស្ត្រ​ទូទៅ​សម្រាប់​អ្នក​ជួញដូរ​មនុស្ស​រួម​មានការ​បោក​បញ្ឆោត​កម្មករ​ឱ្យទៅ​ប្រទេស​ឡាវ កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ដើម្បី​ធ្វើការ​ដោយ​បង្ខំ ឬ​កេងប្រវ័ញ្ច​ផ្លូវភេទ ដោយ​ជន​រង​គ្រោះ​ភាគច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត ។
លោក​បាន​បន្ថែម​ថា លើស​ពី​នេះ ការ​ជួញដូរ​ស្ត្រី​ទៅ​កាន់​ប្រទេស​ចិន​សម្រាប់​ការ​រៀប​ការ​ខុសច្បាប់ និង​ការ​ជួញដូរ​ក្មេង​ស្រី និង​ស្ត្រី​សម្រាប់​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​នៅ​ក្នុង​គ្រឹះស្ថាន​កម្សាន្ត​ក្លែងបន្លំ​ក៏​ជា​បញ្ហា​ស្មុគស្មាញ​ផង​ដែរ ។ ពួក​គេ​ច្រើន​បន្លំ​ធ្វើការ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត ។

ក្រោយ​ពេល​ចាញ់បោក​ពួក​គេ ក្រុម​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​រឹបអូស​យក​លិខិតឆ្លងដែន និង​ទូរស័ព្ទ ហើយ​ទិន្នន័យ​ទាំងអស់​ទាក់ទង​នឹង​សកម្មភាព​ក្លែងបន្លំ​របស់​ឧ​ក្រិ​.​ដ្ឋ​ជន​ត្រូវ​បាន​លុប​ចោល ។
អ្នក​ដែល​ខក​ខានមិនបាន​បំពេញ​គោល​ការ​ឆបោក ឬ​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុម​ផ្សេង​ទៀត ដោយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ឃុំខ្លួន វាយដំ ឬ​ឆក់​ខ្សែភ្លើង និង​ត្រូវ​បាន​ឃុំខ្លួន ដើម្បី​លោះ​ជាមួយនឹង​ប្រាក់​យ៉ាងច្រើន ។

ប្រភព​ដដែល​បាន​រាយការណ៍​ថា ពី​មុន​មាន​តែ​ចិន​ទេ ប៉ុន្តែ​ឥឡូវនេះ​ឡាវ​មាន​ចំនួន​៣៦ ភាគរយ កម្ពុជា​៣២​ភាគរយ មី​យ៉ា​ន់​ម៉ា​១៦ ភាគរយ ប្រទេស​ចិន​ត្រឹមតែ​១២ ភាគរយ និង​ករណី​ក្នុងស្រុក​៤​ភាគរយ ។ ផ្អែក​តាម​ទិន្នន័យ​នេះ​សង្ឃឹមថា ពលរដ្ឋ​ខ្មែ​មានការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ