ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​៥០%​ទៅ​លើ​ដែក​ និង​អា​លុយ​មីញ៉ូម​កាណាដា

20 ម៉ោង មុន

ទីក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ប្រកាស​​​នៅ​យប់​ថ្ងៃ​អង្គារ​ថា​លោក​នឹង​ដំឡើង​ពន្ធ​ទ្វេ​មួយ​ជា​ពីរ​ មាន​ន័យថា​២៥%​ដែល​កំពុង​នៅ​ជា​ធរមាន​នោះ​នឹង​ដំឡើង​ដល់​៥០%​ទៅ​លើ​ដែក និង​អាលុយ​មីញ៉ូម​របស់​កាណាដា​។ លោក​ថា​នេះ​ជា​វិធាន​ការ​ឆ្លើយ​តប​ទៅ​កាណាដា​ដែល​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ភ្លើង​អគ្គិស​នី​នាំ​ចូល​ពី​អាមេរិក​។ កាណាដា​ដំឡើង​ពន្ធ​ក៏​ដោយ​សារ​ត្រាំ​ដំឡើង​ពន្ធ​មុន​។ ដូច្នេះ ​នេះ​​ជា​ការ​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​ត្រាំ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូ​សល​ (Truth…

ទីក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ប្រកាស​​​នៅ​យប់​ថ្ងៃ​អង្គារ​ថា​លោក​នឹង​ដំឡើង​ពន្ធ​ទ្វេ​មួយ​ជា​ពីរ​ មាន​ន័យថា​២៥%​ដែល​កំពុង​នៅ​ជា​ធរមាន​នោះ​នឹង​ដំឡើង​ដល់​៥០%​ទៅ​លើ​ដែក និង​អាលុយ​មីញ៉ូម​របស់​កាណាដា​។ លោក​ថា​នេះ​ជា​វិធាន​ការ​ឆ្លើយ​តប​ទៅ​កាណាដា​ដែល​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ភ្លើង​អគ្គិស​នី​នាំ​ចូល​ពី​អាមេរិក​។ កាណាដា​ដំឡើង​ពន្ធ​ក៏​ដោយ​សារ​ត្រាំ​ដំឡើង​ពន្ធ​មុន​។ ដូច្នេះ ​នេះ​​ជា​ការ​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​ត្រាំ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូ​សល​ (Truth Social) ថា​គាត់​បានប្រាប់​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ដើម្បី​ដំឡើង​ពន្ធ​២៥%​ទៀត​ទៅ​លើ​ទំនិញ​កាណាដា​ដូច​រៀប​រាប់​ខាង​លើ​នេះ​​ ហើយ​មិន​រង់​ចាំ​យូរ​ទេ​។ ពន្ធ​៥០%​នេះ​នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ស្អែក​តែ​ម្ដង​។ លោក​ត្រាំ​ហាក់​ដូច​ជា​មាន​កំហឹង​យ៉ាង​ខ្លាំង​នឹង​ការ​ប្រព្រឹត្ត​អាកប្ប​កិរិយា​បែប​ផ្គើន​ដាក់​​គាត់​។​

លោក​ត្រាំ​សរ​សេរ​រៀប​រាប់​ថា​កាណាដា​ត្រូវ​តែ​ទម្លាក់​ជា​បន្ទាន់​នូវ​ការ​ដំឡើង​ពន្ធ​របស់​ខ្លួន​ទៅ​លើ​ទំនិញ​ផលិត​ពី​ទឹក​ដោះ​គោ​របស់​អាមេរិក​​ដែល​សព្វ​ថ្ងៃ​មាន​ចន្លោះ​ពី​២៥០%-​៣៩០​%​។ លោក​ចាត់​ទុក​ថា​ពន្ធ​ហ្នឹង​​គួរ​ឱ្យ​ក្ដៅ​ក្រហាយ​មែន​ទែន​។ លោក​ព្រ​មាន​ថា​នឹង​ប្រកាស​អាសន្ន​​ជាតិ​ផ្នែក​ភ្លើង​​អគ្គិស​នី​​នៅ​ក្នុង​តំបន់ដែល​រង​ការ​គំរាម​កំហែង​ពី​​ការ​​ដំឡើង​ពន្ធ​របស់​កាណាដា​។​

ក្រៅ​ពី​នេះ លោក​​ត្រាំ​ក៏​គំរាម​ដំឡើង​ពន្ធ​ឱ្យ​បាន​ច្រើន​ឡើង​ៗ​ទៅ​លើ​រថ​យន្ត​នាំ​​ពី​កាណដា​ចូ​ល​ទៅ​​អាមេរិក​ផង​ដែរ ហើយ​​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មេសា​ត​ទៅ​។ លោកបញ្ជាក់​ឡើង​វិញ​ថា​លោក​​នឹង​អនុវត្ត​វិធី​នេះ​​បើ​កាណាដា​នៅ​តែ​មិន​ព្រម​ទម្លាក់​ការ​ដំឡើង​ពន្ធ​របស់​ខ្លួន​ទៅ​លើ​ទំនិញ​របស់​អាមេរិក​។ មាន​ន័យ​ថា​លោក​​ទុក​ពេល​​មួយ​ខែ​ឱ្យ​កាណាដា​គិត​គូរ​ពិចារណា​ចំពោះ​រឿង​នេះ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ