ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ខ្មែ​ជា​ច្រើន​អាច​បាត់បង់​ការងារ ខណៈជំនួយ​ USAID ៨៣​ភាគរយ ត្រូវ​កា.ត់​បន្ថយ

9 ម៉ោង មុន

បុគ្គលិក​ខ្មែរ​ដែល​ធ្វើការ​អោយ​អង្គការ​ក្រោម​ជំនួយ​អា​មេ​រិ​ក​ប្រឈម​នឹង​ការ​បាត់បង់​ការងារ ខណ​:​ដែល​លោក​ប្រធានាធិបតី​ត្រាំ​សម្រេច​កាត់​បន្ថយ​ជំនួយ​USAID ចំនួន ៨៣​ភាគរយ​នៅ​ទូ​ទាំង​ពិភពលោក​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Marco Rubio ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ដកស្រង់​សម្តី​នៅ​ថ្ងៃ​ទី…

0:00
0:00

បុគ្គលិក​ខ្មែរ​ដែល​ធ្វើការ​អោយ​អង្គការ​ក្រោម​ជំនួយ​អា​មេ​រិ​ក​ប្រឈម​នឹង​ការ​បាត់បង់​ការងារ ខណ​:​ដែល​លោក​ប្រធានាធិបតី​ត្រាំ​សម្រេច​កាត់​បន្ថយ​ជំនួយ​USAID ចំនួន ៨៣​ភាគរយ​នៅ​ទូ​ទាំង​ពិភពលោក​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Marco Rubio ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ដកស្រង់​សម្តី​នៅ​ថ្ងៃ​ទី ១១ ខែ មិ​នា ដូចដែល​បាន​និយាយ​ថា​អា​មេ​រិ​កបាន​លុប​ចោល​កម្មវិធី​ចំនួន​៨៣​ភាគរយ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ឬ​ហៅ​កាត់​ថា USAID ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​អោយ​ដើរ​តាម​បន្ទាត់នយោបាយ « America First»​ដែល​មាន​ន័យ​ថា ផលប្រយោជន៍ “​អា​មេ​រិ​ក​មុនគេ​”​។

ការ​កាត់​បន្ថយ​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​បុគ្គលិក​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ធ្វើការ​អោយ​អង្គការ​អា​មេ​រិ​ក​នៅ​កម្ពុជា​ពិសេស​អង្គការ​ដែល​ស្ថិត​ក្រោម​ជំ​នួ​យUSAID​។

យោង​តាម​ឯកសារ​មួយ​របស់​ក្រសួងការបរទេស​កម្ពុជា​មាន​អង្គា​រអា​មេ​រិ​ក​ដែល​ចុះ​MOU ឬ​អនុស្សារ​ន​:​នៃ​ការ​យោគយល់​ជាមួយ​កម្ពុជា​មាន​ចំនួន​៩៩​អង្គការ​ដោយ​អង្គការ​។

ដូច្នេះ​បុគ្គលិក​កម្ពុជា​ដែល​ធ្វើការ​អោយ​អង្គការ​ទាំងនេះ​ពិសេស​កម្មវិធី​ក្រោម​ជំនួយ​USAID នឹង​ប្រឈម​មុខ​ខ្ពស់​នឹង​បាត់បង់​ការងារ​។

អ្នក​រិះគន់​បាន​ព្រមាន​ថា​ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​នេះ​នឹង​អាច​ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ក្នុង​ពិភពលោក​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ