រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលគេសង្ស័យថា ជាជនជាតិចិន ត្រូវបានឃា.តករធ្វើទារុ.ណកម្ម ហើយវាយសម្លា.ប់រួចដឹកយកទៅកប់ចោលនៅក្រោមដើមត្នោត កណ្ដាលវាលស្រែ នៅខាងកើតវត្តជុំ ទាំងដៃជាប់ខ្នោះទាំងពីរទៅក្រោយ និងមានអាវញ៉ុកមាត់ បិតម៉ាស់មុខ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅកណ្តាលវាលស្រែក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចជំនាញ ចុះទៅត្រួតពិនិត្យអស់រយៈពេលជាច្រើនម៉ោង រហូតដល់វេលាយប់ ។
ស.ពបុរសរងគ្រោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ត្រូវបានឃា.តករចាប់វាយយខ្នោះ ធ្វើទារុ.ណកម្ម និងវាយសម្លា.ប់ដឹកស.ពយកទៅកប់ចោលទាំងដៃទាំងពីរជាប់ខ្នោះទៅក្រោយ និងយកអាវញ៉ុកក្នុងមាត់ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ១១និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មានស្ត្រីម្នាក់បានធ្វើដំណើរទៅមើលដីស្រែរបស់ខ្លួន ក៏ប្រទះឃើញសាកស.ពដែលត្រូវបានគេកប់អត់ជិត ចេញជើង រួចក៏រាយការណ៍ទៅសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
តាមព័ត៌មានឱ្យដឹងទៀតថា ជនរងគ្រោះ ត្រូវបានគេធ្វើទារុ.ណកម្ម និងវាយសម្លា.ប់ រយៈពេលជាច្រើនថ្ងៃ ដោយស្ថានភាពសាកស.ពស្អុយរលួយ ទ្រោមស្វិតទៅហើយ ។
តាមការត្រួតពិនិត្យកន្លែងកើតហេតុ គេរកឃើញប៉ែល ដែលត្រូវឃា.តករយកទៅជីកកប់ជនរងគ្រោះ។ ចំណែកសាកស.ព ត្រូវបានឃា.តករបិតម៉ាស់មុខ ហើយយកអាវរុំមុខ និងញ៉ុកមាត់ ហើយដៃទាំងពីរ វាយខ្នោះទៅក្រោយ ។
បន្ទាប់ពីត្រួតពិនិត្យ គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ ក៏បានសន្និដ្ឋានថា ជាករណីឃា.តកម្ម ស.ពត្រូវបានឃា.តករធ្វើទារុ.ណកម្មវាយ និងខ្ទប់ដង្ហើមសម្លា.ប់ ។ ទាក់ទិននឹងករណីឃា.តកម្មនេះ គេពុំទាន់ដឹងថា ជារឿងអ្វីពិតប្រាកដនោះឡើយ ។
បើតាមព័ត៌មានខ្លះគេអះអាងថា សង្ស័យជាករណីជំរិតទារប្រាក់នៅខណ្ឌសែនសុខ ហើយសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកជនរងគ្រោះខណៈពេល ដែលជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់រួចហើយនោះ ។
ទោះបីជាយ៉ាងណា នៅរសៀលនោះ គឺមានក្រុមគ្រួសាររបស់ជនរងគ្រោះ បានមកមើលហើយ មិនមែនជាជនរងគ្រោះ ដែលត្រូវបានក្រុមជនជាតិចិន ចាប់ជំរិតនោះទេ។ ស.ព ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ