ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​កាហ្វេ​ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម​ៗ រឿង​ទាំងនេះ​នឹង​កើត​ចំពោះ​អ្នក

10 ម៉ោង មុន

កាហ្វេ​ដំបូង​ដែល​ផ្តល់​កម្លាំង​ដល់​យើង​ភាគច្រើន​នៅ​ពេល​ព្រឹក ប្រហែលជា​មិនមែន​ជា​វិធី​ល្អ​បំផុត​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ទេ​។ វេជ្ជបណ្ឌិត​ជឿជាក់​ថា ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលទាន​កាហ្វេ​គឺ​នៅ​ចន្លោះ​ម៉ោង ៩​កន្លះ​ព្រឹក ដល់​ម៉ោង ១១​កន្លះ​ព្រឹក ។ ចុះ​ប្រសិនបើ​ទទួលទាន​កាហ្វេ​ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម​ៗ តើ​នឹង​មាន​អ្វី​កើតឡើង?…

កាហ្វេ​ដំបូង​ដែល​ផ្តល់​កម្លាំង​ដល់​យើង​ភាគច្រើន​នៅ​ពេល​ព្រឹក ប្រហែលជា​មិនមែន​ជា​វិធី​ល្អ​បំផុត​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ទេ​។ វេជ្ជបណ្ឌិត​ជឿជាក់​ថា ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលទាន​កាហ្វេ​គឺ​នៅ​ចន្លោះ​ម៉ោង ៩​កន្លះ​ព្រឹក ដល់​ម៉ោង ១១​កន្លះ​ព្រឹក ។ ចុះ​ប្រសិនបើ​ទទួលទាន​កាហ្វេ​ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម​ៗ តើ​នឹង​មាន​អ្វី​កើតឡើង?

១. ងងុយគេង​ជាង​មុន

កាហ្វេ​ជា​ភេសជ្ជៈ​ដាស់​អារម្មណ៍​របស់​យើង​ទាំងអស់​គ្នា ប៉ុន្តែ​ការ​ផឹក​វា​ភ្លាម​ៗ​នៅ​ពេល​ដែល​យើង​ទើប​ងើប​ចេញពី​គ្រែ វា​អាច​មាន​ឥទ្ធិពល​ផ្ទុយ​ទៅ​វិញ​។ ជាតិ​កាហ្វេ​អ៊ី​ន​បង្កើន​កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ទ្វេ​ដង ហើយ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ការ​គេង ដែល​បណ្តាល​ឱ្យ​អស់កម្លាំង​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ជាមួយ​កាហ្វេ​មួយ​ពែង​លាយ​នឹង​ស្ករ អ្នក​នឹង​មាន​អារម្មណ៍​ងងុយគេង​ម្តងទៀត​បន្ទាប់​ពី​រយៈពេល​ខ្លី​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​រាង​កាយ​របស់​យើង​ផលិត​អាំង​ស៊ុ​យ​លី​ន ដើម្បី​ទូទាត់​នឹង​ជាតិ​ស្ករ ដែល​ជា​ហេតុ​ធ្វើ​អោយ​កង្វះ​ថាមពល​និង​ការ​ស្ត្រេ​ស​ទ្វេ​ដង​។

២. បញ្ហា​រំលាយ​អាហារ

ខណៈ​ពេល​ដែល​ភេសជ្ជៈ​សំណព្វចិត្ត​របស់​អ្នក (​កាហ្វេ​) នឹង​ជួយ​អ្នក​ឱ្យ​ស្វាង​នៅ​ពេល​ព្រឹក វា​ក៏​អាច​ជម្រុញ​ឱ្យ​ប្រើ​បន្ទប់ទឹក​ឱ្យ​បាន​ញឹកញាប់​ជាង​មុន​។ តាម​ពិត​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន បាន​ផ្តល់​អនុសាសន៍​ឱ្យ​ផឹក​កាហ្វេ​ជា​មធ្យោបាយ​មួយ ដើម្បី​ត្រៀម​ការ​ទន្ទេញមេរៀន​សម្រាប់​ការ​ប្រលង​មួយ​ចំនួន​។ កាហ្វេ​ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​យើង​សកម្ម ដែល​ជា​លទ្ធផល​ប៉ះពាល់​ដល់​ពោះវៀនធំ​ហើយ​អាច​បណ្តាល​ឱ្យ​រាគ​។ មនុស្ស​ជា​ច្រើន​ក៏​ចូល​ចិត្ត​បន្ថែម​ទឹកដោះគោ​ឬ​ក្រែ​ម​ទៅ​ពែង​កាហ្វេ​ពេល​ព្រឹក​របស់​ពួក​គេ​ដែរ ហើយដោយ​សារ​តែ​យើង​ភាគច្រើន​មានការ​លំបាក​ក្នុង​ការ​រំលាយ​ជាតិ Lactose ក្នុង​ទឹកដោះគោ វា​អាច​បណ្តាល​ឱ្យ​មិន​ស្រួល​ក្នុង​ក្រពះ​ផង​ដែរ​។

៣. បាត់បង់​សារជាតិ​រ៉ែ

ការ​ទទួលទាន​កាហ្វេ​ជា​ប្រចាំ​នៅ​ពេល​ព្រឹក អាច​បណ្តាល​ឱ្យ​អ្នក​បាត់បង់​វីតាមីន​និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ជា​ច្រើន​។ វា​អាច​បំផ្លាញ​ការ​ស្រូប​យកជាតិ​ដែក​ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន B ដែល​មាន​សារៈសំខាន់​ចំពោះ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​យើង​។ ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក ក៏​អាច​ធ្វើ​អោយ​ជាតិ​កាល់ស្យូម​ចេញពី​ឆ្អឹង​របស់​អ្នក ដែល​ធ្វើ​ឱ្យ​វា​ពុក​ផុយ​និង​ងាយ​បាក់​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ