រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានឃា.តករសម្លា.ប់ ហើយដឹកយកមកកប់ចោលនៅកណ្ដាលវាលស្រែ ខាងកើតរត្តជុំ នៅក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយត្រូវបានគេប្រទះឃើញ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។
បើតាមព័ត៌មានខ្លះ បានអះអាងថា ជនរងគ្រោះជាជនជាតិចិន សង្ស័យជាករណីចាប់ជំរិតទារប្រាក់នៅខណ្ឌសែនសុខ ហើយខណៈពេលដែលជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលារសៀលថ្ងៃទី១១ ខែមីនានេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានទៅមើលគោ នៅកណ្ដាលវាល ស្រាប់តែប្រទះឃើញស.ពបុរសម្នាក់ខាងលើ ត្រូវគេកប់នៅក្រោមដើមត្នោត កណ្ដាលវាលស្រែ ។
ទាក់ទិននឹងករណីឃា.តកម្មនេះ គេពុំទាន់ដឹងថា ជារឿងអ្វីពិតប្រាកដនោះឡើយ។ គេមិនដឹងថា ស.ពត្រូវបានឃា.តករសម្លា.ប់នៅពេលណា ហើយនៅកន្លែងណា ហើយដឹកយកមកកប់នៅចំណុចខាងលើកនោះឡើយ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ច ពុំបានធ្វើការបំភ្លឺជុំវិញករណីឃា.តកម្មខាងលើនេះឡើយ ដោយសមត្ថកិច្ចបានហាមថត និងផ្សព្វផ្សាយ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ