ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ុយ​ក្រែន​វាយ​ប្រហារ​​ដោយ​​ដ្រូន​ច្រើនរយគ្រឿងនៅក្រុងមូស្គូនិងតំបន់រុស្សុីជាច្រើន

20 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នេះ​ជា​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ដ៏​សំខាន់​បំផុត​មួយ​លើ​ដែនដី​រុស្ស៊ី​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​។ កាលពី​យប់​ថ្ងៃ​ទី​១០​ មក​១១ ​មីនា​ មានការ​វាយប្រហារ​ដ៏​ធំ​ប្រើ​ដ្រូ​ន​ច្រើន​រយ​គ្រឿង​សំដៅ​ក្រុង​មូ​ស្កូ​និង​តំបន់​រុ​ស្ស៊ីជា​ច្រើន បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ម្នាក់​ស្លាប់ ដែល​ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង ​ខណៈ​សល់​ពេល​ប៉ុន្មាន​ម៉ោង​ទៀត…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នេះ​ជា​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ដ៏​សំខាន់​បំផុត​មួយ​លើ​ដែនដី​រុស្ស៊ី​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​។ កាលពី​យប់​ថ្ងៃ​ទី​១០​ មក​១១ ​មីនា​ មានការ​វាយប្រហារ​ដ៏​ធំ​ប្រើ​ដ្រូ​ន​ច្រើន​រយ​គ្រឿង​សំដៅ​ក្រុង​មូ​ស្កូ​និង​តំបន់​រុ​ស្ស៊ីជា​ច្រើន បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ម្នាក់​ស្លាប់ ដែល​ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង ​ខណៈ​សល់​ពេល​ប៉ុន្មាន​ម៉ោង​ទៀត ​ចាប់ផ្ដើម​ការ​ចរចា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ រវាង​តំណាង​អ៊ុយ​ក្រែ​ន​ និង​តំណាង​អា​មេ​រិ​ក​។

អភិបាលក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន​ថ្លែង​តាម​តេ​ឡេ​ក្រាម​ថា កងការពារ​អាកាស​នៃ​ក្រសួង​ការពារ​ប្រទេស បាន​រុញច្រាន​ការ​វាយប្រហារ​ដោយ​ហ្វូង​ដ្រូ​ន​អ៊ុយ​ក្រែ​ន សំដៅ​ក្រុង​មូ​ស្គូ​នា​វេលា​ម៉ោង​ដំបូង​នៃ​ពេល​ព្រឹក​។ លោក​បន្ត​ថា ​បណ្ដា​អ្នកឯកទេស​ខាង​សង្គ្រោះ​បាន​ធ្វើការ​នៅ​តាម​បណ្ដា​កន្លែង​មាន​បំំ​ណែ​ក​ដ្រូ​ន​ធ្លាក់​។

រុ​ស្សុ​ី​គូសបញ្ជាក់​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៣៣៧​គ្រឿង នៅ​លើ​តំបន់​ជា​ច្រើន ក្នុង​នោះ​៩១​គ្រឿងក្នុង​តំបន់​ក្រុង​មូ​ស្គូ​។ នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​ក្នុង​សេចក្ដី​ប្រកាស​មួយ​។ អភិបាល​តំបន់​ក្រុង​មូ​ស្គូ​លោក​អាន​ដ្រេ​វូ​៉​រ៉ូ​ប៊ី​អូវ រាយការណ៍​ពី​មនុស្ស​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ លើ​មូលដ្ឋាន​២​ស្ថិត​ក្នុង​តំបន់​ជាយក្រុង​ខាងត្បូង​នៃ​ក្រុង​មូ​ស្គូ​។

នៅ​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​ជាប់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ក៏​កើត​មានការ​វាយប្រហារ​ដោយ​ដ្រូ​ន​ពី​សំណាក់​កងទ័ព​អ៊ុយ​ក្រែ​ន​ដែរ តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ ដ្រូ​ន​១​គ្រឿង​ក៏​ត្រូវ​បាញ់​ទម្លាក់​ដែរ​ក្នុង​តំបន់​វ្ល៉ា​ឌី​មៀរ​ខាងកើត​ក្រុង​មូ​ស្គូ​។ បណ្ដា​សារព័ត៌មាន​រុ​ស្សុ​ី​បាន​ផ្សាយ​រូបភាព​នៃ​បណ្ដា​អគារ​ស្នាក់​នៅ​រង​ការ​ប៉ះពាល់​ដោយ​បំណែក​ដ្រូ​ន ជាមួយ​ការ​បែក​កញ្ចក់​ឬ​ការ​ធ្លុះ​ដំបូល​។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​មួយ​នៃ​ក្រុង​មូ​ស្គូ​បាន​ផ្អាក​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ ហើយ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ​៣​ទៀត​ក៏​រិ​ត​ត្បិត​ការ​ហោះហើរ​ដែរ​។

ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ក្នុង​ទ្រង់ទ្រាយ​ធំ​នេះ​ពិសេស​លើ​តំបន់​ក្រុង​មូ​ស្គូ​ធ្វើ​ឡើង​ពេល​អ៊ុយ​ក្រែ​ន​រៀបចំ​ខ្លួន សម្រាប់​ការ​ចរចា​ដ៏​សំខាន់​ជាមួយ​អា​មេ​រិ​ក​នៅ​អា​រ៉ា​ប៊ី​សា​អី​ឌី​ត​នា​ថ្ងៃ​ទី​១១​មីនា​។ ការ​ចរចា​នោះ​សំដៅ​ស្វែងរក​មធ្យោបាយ​បញ្ចប់សង្គ្រាម​និង​ក៏​ដើម្បី​ស្ដារ​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ក្រុង​គៀវ​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន ក្រោយ​ភាពល្អក់​កករ​ខ្លាំង​ដោយសារ​ការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្ដី​គ្នា​ធ្ងន់​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​និង​សម​ភាគី​អ៊ុយ​ក្រែ​ន​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ