ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាត​ញ៉ែ​ប្រពន្ធ​មិត្ត​រួម​ក្រុម​ដល់​ទៅ​២​នាក់​! កីឡាករ​បាល់ទាត់​ម្នាក់ ត្រូវ​ក្លិប​បញ្ចប់​កុងត្រា

22 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ កីឡាករ​បាល់ទាត់​ជប៉ុន Kota Yamada ត្រូវ​បាន​ក្លិប​បញ្ចប់​កិច្ចសន្យា​មុន​កំណត់ បន្ទាប់​ពី​រូបគេ​បាន​ផ្ញើ​សារ​មិន​សមរម្យ​ទៅកាន់ប្រពន្ធ​មិត្ត​រួម​ក្រុម​ដល់​ទៅ​ពីរ​នាក់ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ខ្សែបម្រើ Kota…

ប្រទេស​ជប៉ុន ៖ កីឡាករ​បាល់ទាត់​ជប៉ុន Kota Yamada ត្រូវ​បាន​ក្លិប​បញ្ចប់​កិច្ចសន្យា​មុន​កំណត់ បន្ទាប់​ពី​រូបគេ​បាន​ផ្ញើ​សារ​មិន​សមរម្យ​ទៅកាន់ប្រពន្ធ​មិត្ត​រួម​ក្រុម​ដល់​ទៅ​ពីរ​នាក់ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។

ខ្សែបម្រើ Kota Yamada បាន​ចែកផ្លូវ​ជាមួយ​ក្លិប Gamba Osaka នៅ​លី​គ​កំពូល​ជប៉ុន J1 League ដើម្បី​ចូលរួម​ជាមួយ​ក្លិប​រួម​លី​គ Yokohama FC កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ យោង​តាម​ទស្សនាវដ្តី​ជប៉ុន Friday Digital កាលពី​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា ការ​ចាកចេញ​របស់ Yamada មិនមែន​ជា​ការ​ផ្ទេរ​ធម្មតា​នោះ​ទេ ដោយ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​ដ៏​ចម្រូងចម្រាស​មួយ​។

ខ្សែបម្រើ​វ័យ​២៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​ផ្ញើ​សារ​មិន​សមរម្យ​ទៅ​កាន់​ប្រពន្ធ​មិត្ត​រួម​ក្រុម​ដល់​ទៅ​ពីរ​នាក់​របស់​ខ្លួន​តាម​បណ្តាញ​សង្គម ហើយ​ក្រុម​ទាំងមូល​បានដឹង​អំពី​រឿង​នេះ​។ ជា​លទ្ធផល Yamada ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ក្រុម ស្រប​ពេល​ដែល​ក្លិប Gamba Osaka គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ដាក់​ពិន័យ​កីឡាករ​រូប​នេះ​ឡើយ​។

ដំបូង​ឡើយ ក្លិប​គ្រោង​គ្រោង​បញ្ចប់​កិច្ចសន្យា​របស់ Yamada ដោយ​សម្ងាត់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ទីបំផុត​ពួក​គេ​បាន​ជ្រើសរើស​ការ​ប្រកាស​ជា​ផ្លូវការ​លើ​គេហទំព័រ ព្រមទាំង​បណ្តាញ​សង្គម X តែ​ម្តង​។ ក្លិប​បាន​ប្រកាស​ដូច្នេះ​ថា «​យើង​សូម​បញ្ជាក់​ថា Kota Yamada ដែល​ជា​កីឡាករ​របស់​យើង​បាន​បង្ក​បញ្ហា​ដល់​អ្នក​ដទៃ តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​មិន​សមរម្យ​។ Yamada បាន​ទទួល​ការ​ព្រមាន​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​ពី​ការ​ពិភាក្សា​ជា​ច្រើន​ដង យើង​បាន​សម្រេច​ថា គេ​នឹង​ចាក​ចេញពី​ក្រុម​»​។

កើត​នៅ​ឆ្នាំ ១៩៩៩ ខ្សែបម្រើ Kota Yamada ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យុវជន​ដ៏​មាន​ទេព​កោសល្យ​ក្នុង​វិស័យ​បាល់ទាត់​ជប៉ុន​។ កីឡាករ​រូប​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន​អាយុ​ក្រោម​២០​ឆ្នាំ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក U20 ឆ្នាំ ២០១៩ ។ Yamada បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​លី​គ​កំពូល​ជប៉ុន​ជាមួយនឹង​ក្រុម Yokohama F. Marinos កាលពី​ឆ្នាំ ២០១៨​។

ក្រោយមក​រូបគេ​បាន​ទៅ​ចូលរួម​ជាមួយ Nagoya Grampus និង Shimizu S-Pulse មុន​ពេល​ផ្លាស់​ទៅ Kashiwa Reysol ក្នុង​កាលពី​ឆ្នាំ ២០២៣​។ កាលពី​រដូវ​កាល​មុន Kota Yamada បាន​លេង​ឱ្យ​ក្រុម Gamba Osaka ដោយ​បង្ហាញខ្លួន​២៣​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់ ជួយ​ឱ្យ​ក្រុម​បញ្ចប់​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៤ នៃ​លី​គ​កំពូល​ជប៉ុន​។ កីឡាករ Kota Yamada ក៏​ត្រូវ​បាន​រាយការណ៍​ថា​បាន​រៀប​ការ​រួច​ហើយ ព្រមទាំង​មានកូន​ផង​ដែរ​៕ ប្រភព ៖ VnExpress

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ