រាជធានីភ្នំពេញ ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបងសម្រេចបានជាង៩៧%ហើយ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ។
ក្រសួងសាធារណការបង្ហាញសម្រស់ប្រម៉ោយ អូរសោម វាលវែង ស្ទឹងឫស្សីជ្រុំ ស្ពានខ្ពស់ជាងគេ ស្ទឹងដំណាក់ក្បូន នៃផ្លូវជាតិ១០ ដែលមានភាពស្រស់ស្អាត។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (វាលវែង-សំឡូត-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥ ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៥ ថា
សមិទ្ធផល ដែលសម្រេចបានរួមមាន ៖ ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ផ្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត ។
ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ៕









ចែករំលែកព័តមាននេះ