បង្ក្រាបទីតាំងអនឡាញខុសច្បាប់ នៅខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនបរទេស ២៥៨នាក់
ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការមិនធ្លាប់មាន ជនជាតិបរទេស រួមមាន ៖ ចិន មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី…
ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការមិនធ្លាប់មាន ជនជាតិបរទេស រួមមាន ៖ ចិន មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី…
ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការមិនធ្លាប់មាន ជនជាតិបរទេស រួមមាន ៖ ចិន មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ត្រូវបានកម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបនៅសណ្ឋាគារមេគង្គ៧៤ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ក្នុងករណីអនឡាញខុសច្បាប់ ។
សេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសអនឡាញមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ដែលផ្ញើចូល ផេកហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ។
របាយការណ៍បានបង្ហាញលទ្ធផលពីលទ្ធផលបង្ក្រាប ដោយរកឃើញជនបរទេសកំពុងស្នាក់នៅ និងធ្វើការសរុប២៥៨នាក់ ស្មើ ០៤សញ្ជាតិ (ចិន២៤៧នាក់, មីយ៉ាន់ម៉ា៩នាក់, ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់) ។
ក្រោយការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានជនសង្ស័យ១៤នាក់ (ចិន ០៧នាក់ និងមីយ៉ាន់ម៉ា ០៧នាក់) ដែលមានសញ្ញាណពាក់ព័ន្ធប្រព្រឹត្តសកម្មភាពប្រើអំពើហិ.ង្សា និងបង្ខំអោយធ្វើការ ។
សម្រាប់វិធានការបន្ត កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ១៤នាក់ (ចិន០៧នាក់ និងមីយ៉ាន់ម៉ា០៧នាក់) និងជនរងគ្រោះជនជាតិចិន ម្នាក់ ទៅស្នងការដ្ឋានខេត្តមណ្ឌលគីរី ដើម្បីសាកសួរ នាំបន្ត ។
សម្រាប់ជនបរទេសចំនួន២៤៣នាក់ (ចិន ២៣៩នាក់, មីយ៉ាន់ម៉ា០២នាក់ ម៉ាឡេស៊ី ០១នាក់ វៀតណាម ០១នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ។
មួយរយៈចុងក្រោយនេះ នៅទីរួមខេត្តមណ្ឌលគិរី គេប្រទះឃើញមានក្រុមជនជាតិចិន សម្រុកជួលផ្ទះ និងអគារតូចធំ ក្នុងក្រុងសែនមនោរម្យ យ៉ាងភ្លូកទឹកភ្លូកដី តែអគារខ្លះ មិនដឹងថា គេបើករកស៊ីអ្វីឡើយ ឃើញតែរថយន្តសេរីទំនើបៗ ចតពេញត្រៀមត្រា ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ