តើអ្នកចូលចិត្តធ្វើអ្វីក្រោយពីបាយល្ងាចរួច? គេងមើលទូរទស្សន៍ ឬ ក៏មើលគេ Live និយាយពីនេះពីនោះ? ប្រសិនបើអ្នកចង់បានសុខភាពល្អ អ្នកគួរសាកល្បងដើរហាត់ប្រាណដោយសារតែគេបានរកឃើញថា វាជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើន។
១-សម្រួលដល់ការច្រាលអាស៊ីតក្រពះ
តើអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? នោះវាជាគំនិតល្អបំផុតមួយសម្រាប់អ្នកក្នុងការចំណាយពេលដើរនៅខាងក្រៅ ក្រោយពេលទទួលទានអាហារពេលល្ងាចរួច។ វិធីនេះជួយបង្ការទឹកអាស៊ីតក្រពះមិនឱ្យច្រាលឡើងទៅបំពង់អាហារ ដែលការច្រាលឡើងភាគច្រើនកើតមាននៅពេលអ្នកអង្គុយ ឬគេងភ្លាម បន្ទាប់ពីទទួលទានអាហារល្ងាច។ អ្នកត្រូវប្រាកដខ្លួនឯងផងថា អ្នកមិនទទួលទានអាហារណាដែលបង្កឱ្យមានការច្រាលទឹកអាស៊ីតក្រពះ ទើបការធ្វើបែបនេះអាចជួយអ្នកបាន។
២-ជួយដល់ការរំលាយអាហារ
ការដើរបន្ទាប់ពីទទួលទានអាហារពេលល្ងាច គឺជួយកំណត់បរិមាណត្រឹមត្រូវនៃការបញ្ចេញទឹករំលាយអាហារ ឬទឹកក្រពះ និងអង់ស៊ីមបំបែកអាហារ។ ការទទួលទានអាហារសុខភាពល្អ គឺមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ ប្រសិនបើការរំលាយអាហារដំណើរការមិនបានត្រឹមត្រូវនោះ។ ដូច្នេះដើម្បីរក្សាបាននូវស្ថានភាពល្អប្រសើរនៃដំណើរការរំលាយអាហារក្នុងរាងកាយ ចូរឆ្លៀតដើរមួយភ្លែត ក្រោយបាយល្ងាចរួច។ ការដើរនេះមិនមែនជាលំហាត់ប្រាណល្អសម្រាប់រាងកាយតែមួយឡើយ ប៉ុន្តែក៏ចំពោះប្រព័ន្ធរំលាយអាហារផងដែរ។
៣-កាត់បន្ថយស្ត្រេស
ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម ក្រោយទទួលទានអាហារល្ងាចរួច គឺត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍។ នេះជាវិធីបំបាត់ស្ត្រេស ដែលមិនអស់លុយ ដូចជាការកាត់ស្ត្រេសផ្សេងទៀត។ ដូចនេះ អ្នកអាចសាកល្បងបាន៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ