ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អា​មេ​រិ​ក​និង​អ៊ុយ​ក្រែ​ន​នឹងជួប​គ្នា​​នៅ​ដើម​ស​ប្ដា​ហ៍​នេះ

7 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តំណាង​អា​មេ​រិ​ក​និង​អ៊ុយ​ក្រែ​ន​ត្រូវ​ជួប​គ្នា​នា​ដើម​ស​ប្ដា​ហ៍​នេះ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ​ប៉ុនប៉ង​ស្វែងរក​ជំហរ​រួម​មួយ មុន​ការ​ចរចា​ជា​ថ្មី​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​មូ​ស្គូ​ ដើម្បី​បញ្ចប់​ស​ង្ក្រា​ម​នៅ​អ៊ុយ​ក្រែ​ន​។ ពេល​ដែល​គណៈប្រតិភូ​អា​មេ​រិ​ក នឹង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ម៉ា​កូ​រូ​ប៊ី​យ៉ូ​គណៈ ប្រតិភូ​អ៊ុយ​ក្រែ​ន​នឹង​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តំណាង​អា​មេ​រិ​ក​និង​អ៊ុយ​ក្រែ​ន​ត្រូវ​ជួប​គ្នា​នា​ដើម​ស​ប្ដា​ហ៍​នេះ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ​ប៉ុនប៉ង​ស្វែងរក​ជំហរ​រួម​មួយ មុន​ការ​ចរចា​ជា​ថ្មី​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​មូ​ស្គូ​ ដើម្បី​បញ្ចប់​ស​ង្ក្រា​ម​នៅ​អ៊ុយ​ក្រែ​ន​។

ពេល​ដែល​គណៈប្រតិភូ​អា​មេ​រិ​ក នឹង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ម៉ា​កូ​រូ​ប៊ី​យ៉ូ​គណៈ ប្រតិភូ​អ៊ុយ​ក្រែ​ន​នឹង​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ដែល​ត្រូវ​ជួប​ជាមួយ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះ​អង្គ​ម្ចាស់​ម៉ូ​ហា​ម៉េ​ដ​បេន​សាល់​ម៉ា​ន់​នា​ថ្ងៃ​ទី​១០​មីនា​។ បន្ទាប់​ពី​បង្កើន​ការ​ជួប​ពិភាក្សា ពិសេស​ជាមួយ​បណ្ដា​សម​ភាគី​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​៦​មីនា នា​ឱកាស​កិច្ចប្រជុំ​កំំ​ពូ​ល​វិសាមញ្ញ​របស់​សហភាព​អឺរ៉ុប​នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អះអាង​ថា លោក​មាន​ទំនុកចិត្ត មុន​ចាប់ផ្ដើម​ការ​ចរចា​ដែល​ត្រូវធ្វើ​នា​ថ្ងៃ​ទី​១១​មីនា​រវាង​អា​មេ​រិ​ក​និង​អ៊ុយ​ក្រែ​ន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

ប៉ុន្តែ​មុន​បើក​ការ​ចរចា​ជំហរ​របស់​អ៊ុយ​ក្រែ​ន​ហាក់​នៅ​ដដែល ដូច​ជំហរ​របស់​សហភាព​អឹ​រ៉ុ​ប​ដែរ​ដែល​ថា សន្ធិសញ្ញា​សន្តិភាព​មួយ​គួរ​ត្រូវ​ចុះ​ហ​ត្ង​លេខា ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ​រុ​ស្សុ​ី​តែ​សន្ធិសញ្ញា​នោះ​ត្រូវ​តែ​យុត្តិធម៌​និង​ស្ថិតស្ថេរ​។ គណៈប្រតិភូ​អា​មេ​រិ​ក​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស អម​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ការទូត​និង​យោធា​ច្រើន​រូប​។

រុ​ស្សុ​ី​វាយ​រុល​ក្នុង​តំបន់​ថ្មី​អ៊ុយ​ក្រែ​នរុ​ស្សុ​ី​អះអាង​នា​ថ្ងៃ​ទី​៩​មីនា​ពី​ការ​វាយ​ដណ្ដើម​យក​បាន​ភូមិ​មួយ​ក្នុង​តំបន់​ស៊ូ​មី​អ៊ុយ​ក្រែ​ន ដែល​នេះ​ជា​លើក​ទី​មួយ​ហើយ ចាប់តាំងពី​ឆ្នាំ​២០២២​មក ព្រមទាំង​វាយ​រុលទៅមុខ​ក្នុង​តំបន់​គួរ​ស្ក៍​រុ​ស្សុ​ី​នា​ថ្ងៃ​ទី​៩​មីនា​នោះ ដែល​នេះ​ជាស​ង្វា​ក់​កាន់តែ​កើន​នៃ​ការ​វាយលុក​ថ្មី​។ អ៊ុយ​ក្រែ​ន​វាយ​កាន់​កាន់​មួយ​ផ្នែក​តូច​នៃ​តំបន់​គួរ​ស្ក៍​រុ​ស្សុ​ី ចាប់តាំងពី​ការ​វាយលុក​មួយ​កាលពី​រដូវក្ដៅ​ឆ្នាំ​២០២៤​មក​។ នេះ​ជា​ការ​វាយ​រុលទៅមុខ​ថ្មី​របស់​រុ​ស្សី​ុ​លើ​ើ​ខ្សែ​រណសិរ្ស ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​ស្ថិត​ក្នុង​ជំហរ​ការទូត​មិនល្អ​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ីអះអាង​នា​ថ្ងៃ​ទី​៩​មីនា​ថា វាយ​យក​បាន​ភូមិ​ណូ​វេន​កេ​ជា​ភូមិតូច​មួយ​ក្នុង​តំបន់​ទីក្រុង​ស៊ូ​មី​ជាប់​ព្រំដែន​ជាមួយ​តំបន់​គួរ​ស្ក៍​រុ​ស្ស៊ី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ