ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតចាប់បានហើយ! ​ក្រុម​​​បង្ហោះ​ម៉ូតូតាម​ផ្លូវ​កសិណ​អង្គរ

8 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ក្រុម​ក្មេង​ទំនើង​ចំនួន​២​នាក់​ដែល​បាន​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​សប្បាយ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ នៅ​មុខ​កសិណ​អង្គរ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។ បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តម​សេនីយ៍​ទោ ហួត សុធី…

ខេត្តសៀមរាប ​៖​ ក្រុម​ក្មេង​ទំនើង​ចំនួន​២​នាក់​ដែល​បាន​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​សប្បាយ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ នៅ​មុខ​កសិណ​អង្គរ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រកាស​នៅ​លើ​ទំព័រ​អា​ខោ​ន facebook ផ្ទាល់ខ្លួន​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែមីនា ឆ្នាំ ២០២៥ នេះ​ថា​៖ តួឯក​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ ទ​ស្សិនអង្គរ ស្ថិត​នៅ​ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប បាន​នាំ មក​វាស់កំពស់​ហើយ ប្រាប់​ហើយ​ថា គេច​មិន​រួច​ទេ​ឈប់​បាន​ឈប់​ទៅ​ប្អូន​ៗ​។

​ជុំ​វិញ​ករណី​ខាងលើ​នេះ​ដែរ ពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ពិតជា​មាន​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​ឧត្តម សេនីយ៍​ទោ​ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ឡើង​កាន់​តំណែង មក ឃើញ​ថា​បទល្មើស​ផ្សេង​ៗ​ហាក់​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ឱ្យធ្វើ​កិច្ចសន្យា និង​ឱ្យ​ឪពុក​ម្តាយ​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ