ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតីហ៊ុន ម៉ាណែត និងប្រធានា ធិបតីកូរ៉េ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឆបោកឆ្លងដែន

1 នាទី មុន

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា បាន​ប្រកាស​នៅ​លើ​ផេ​ក​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ​ថា ៖ ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Lee Jae…

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា បាន​ប្រកាស​នៅ​លើ​ផេ​ក​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ​ថា ៖ ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Lee Jae Myung ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ។ យើង​ឯកភាព​គ្នា​ក្នុង​ការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧ និង​ត្រូវ​បាន​ដំឡើង​កម្រិត​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០២៤ ហើយ​កាន់តែ​មាន​ភាពរឹងមាំ និង​ស៊ីជម្រៅ ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ស្ទើរ​គ្រប់​វិស័យ ។

សម្តេចបវរធិបតី បានបញ្ជាក់បន្តថា យើង​ក៏​បាន​ពិភាក្សា​គ្នា ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆ្លង​ដែន ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​បាន​គូសបញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ឆ្នាំ​កន្លង​មករ​វាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​កូរ៉េ ហើយ​ដែល​បាន​សម្រេច​នូវ​លទ្ធផល​ល្អជា​ផ្លែផ្កា​ជា​ច្រើន​រួច​មក​ហើយ ។

ក្នុង​ពេល​ជាមួយ​គ្នា កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​បង្ការ​, ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​នានា ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា​ឱ្យ​កាន់​មាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​ចូលរួម​ចំណែក​ថែរក្សា​, ការពារ​សន្តិសុខ​, សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

ជាក់ស្តែង ក្រុមការងារ​ចំពោះ​កិច្ច​ចម្រុះ​រវាង​កម្ពុជា និង​កូរ៉េ​មួយ នឹង​ត្រូវ​បង្កើត​នៅ​ក្នុង​អំឡុង​ខែវិច្ឆិការ​នេះ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ឧ​ក្រិ​.​ដ្ឋ​នានា ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ យើង​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​រួម​គ្នា​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ​នូវ​ព័ត៌មាន​អំពី​លទ្ធផល​វិជ្ជមាន​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​យើង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ