ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ៖ ​សម្រាប់​ជំរុញសេវាដឹកជញ្ជូន ទេសចរណ៍ និងលើក​កម្ពស់ជីវភាព​ពលរដ្ឋខេត្តកែប

1 នាទី មុន
  • កែប

​ខេត្តកែប ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែទេស​ចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូច​ជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់នៅ​ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល ។ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឱ្យដឹងទៀតថា​…

​ខេត្តកែប ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែទេស​ចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូច​ជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់នៅ​ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល ។

ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឱ្យដឹងទៀតថា​ កំពង់ផែទេសចរណ៍កែប-ទន្សាយ​មានទីតាំងស្ថិត​ក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹង​ការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

សូមជម្រាបថា កំពង់ផែនេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលសាងសង់លើទីតាំងកំពង់ផែចាស់ មានផ្ទៃក្រឡាសរុប ៣ ៤៧០ ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ