ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក នៅ​តំបន់​វិមាន​ព្រឹទ្ធសភា​ ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

24 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​២០២៥​នេះ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា និង​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ជា​អធិបតី…

រាជធានី​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​២០២៥​នេះ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា និង​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក នៅ​វិមាន​ព្រឹទ្ធសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចំរុងចំរើន និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បើក​ការ​ដា្ឋ​ន​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​។

ជា​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ មុន​នឹង​ចាប់ផ្តើម​សាងសង់​សំណង់​ផ្សេង​ៗ ដើម្បី​ឲ្យ​ការ​សាងសង់​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​សេចក្តីសុខ​សេចក្តីចំរើន តែង​ប្រារ​ព្វ​ពិធី​នេះ​ឡើង មិន​ខន​ខាន​ឡើយ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​៖ ក្រោយ​ការ​សិក្សា​លម្អិត​ពី​ក្រុមការងារ​បច្ចេកទេស ក្នុង​ទីតាំង​វិមាន​ព្រឹទ្ធសភា ឃើញ​ថា ទិន្ន័យ​ផ្ទៃក្រឡា​ទំហំ​១៧០០០​ម៉ែត្រការ៉េ​បាន​លិច​ដោយ​បរិមាណ​ទឹកភ្លៀង​នឹង​បរិមាណ​ទឹក​ដែល​ច្រាល​ចេញពី លូ​រដ្ឋ​មុខកាត់​១​ម៉ែត្រ​កន្លះ​ហូរ​ចូល​ក្នុង​ទីតាំង​វិមាន​ព្រឹទ្ធសភា​។ ដូច្នេះ​ហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​វិមាន​ព្រឹទ្ធសភា​នេះ​។ ការដ្ឋាន​នេះ ជា​គម្រោង​នឹង​ត្រូវ​សាងសង់​លូ​មូល មុខកាត់​ទំហំ​១​ម៉ែត្រ​ភ្ជាប់​ទីតាំង​រី​ហ្គែ​រ​ចាស់​មាន​ស្រាប់​ចូល​ទីតាំង​រី​ហ្គែ​រ​បេតុង​ថ្មី ជាប់​អាង​ស្តុក​ទឹក នឹង​ត​ភ្ជាប់​លូ​មូល​មុខកាត់​១​ម៉ែត្រ​ចូល​រី​ហ្គែ​រ​បេតុង​ទ្វា​ទឹក​ថ្មី​ដែល​លូ​មូល​មុខកាត់​១​ម៉ែត្រ​មាន​ប្រវែង​សរុប ៣០​ម៉ែត្រ​។​

សាងសង់​អាង​ស្តុក​ទឹកភ្លៀង​ទំហំ ៧៥​ម៉ែត្រ x៤​ម៉ែត្រ​នឹង​មាន​កម្ពស់​៣.២​ម៉ែត្រ​។ សាងសង់​អាង​ស្តុក​ទឹកភ្លៀង​សាងសង់​ពី​បេតុង​ឆ្អឹង​ដែក មាន​ប្រវែង​៧៥​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ កម្ពស់​៣.២​ម៉ែត្រ អាច​ស្តុក​ទឹកភ្លៀង​បណ្តោះអាសន្ន​បាន​ទំហំ ៩៦០​ម៉ែត្រគូប​។ តម្លើង​ម៉ូ​ទ័​រ​បូមទឹក​ចំនួន ៣​គ្រឿង នឹង​តម្លើង​ត្រង់​ស្នូរ ២៥០kva ភ្ជាប់​ចូល​ទូរបញ្ជារ​ម៉ូ​ទ័​រ​បូម​។ ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៣​គ្រឿង អាច​បូម​ទឹកបាន​បរិមាណ​មធ្យម​ចន្លោះ​ពី ២៤០០​ម៉ែត្រគូប​ទៅ​៣០០០​ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង ដែល ម៉ូ​ទ័​រ​បូមទឹក​១​គ្រឿង​មាន​ទំ​នង់​៧០០​គីឡូក្រាម​។

ចាក់​បេ​តុ​ឆ្អឹង​ដែក​កម្រាស់​១៥​សង់ទីម៉ែត្រ ក្រឡា​ផ្ទៃ ៥០០​ម៉ែត្រការ៉េ​នឹង​កៅស៊ូ AC កម្រាស់​៥០​មី​លី​ម៉ែត្រ​មាន​ក្រឡា​ផ្ទៃ ១០០០​ម៉ែត្រការ៉េ​។ ចាក់​បេតុង​បន្ថែម​ភ្ជាប់​បេតុង​អាង​ទឹក​អោយ​បាន​ទំហំ​ទទឹង​៦​ម៉ែត្រ នឹង​ការងារ​អ៊ុត​កៅស៊ូ AC កម្រាស់ ៥០​ម៉ែត្រ​ទ​ទឺង​៦​ម៉ែត្រ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា​៖ គម្រោង​ខាងលើ​នេះ​អនុវត្ត​គម្រោង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ពេលវេលា​នៃ​ការ​ស្ថាបនា​ក្នុង​រយៈ ពេល​៣​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ០១ វិច្ឆិកា​២០២៥ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ០១ កុម្ភៈ​ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ