ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹបបិសាចក្រហម​ Man Utd ​ទិញ​ចាំទី ​ David de Gea​ ​តម្លៃ​ជាង​​​១៨​លាន​ផោន​

12 ឆ្នាំ មុន

​តាម​ប្រភព​​ព័ត៌​មាន​ស៊ី-អិន-អិន​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​ទី​២៩ មិថុនា ឱ្យ​បាន​ដឹង​ថា ក្លឹប Man Utd បាន​សម្រេច​​ទិញ​កីឡា​ករ​​ចាំ​ទី​ David de Gea ពី​ក្លឹប​ Atletico ក្នុង​តម្លៃ​១៨,៩​លាន​ផោនជា​មួយ​នឹង​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ។ កីឡា​ករ​ចាំទី​ក្រុម​ជម្រើស​ជាតិ​​អាយុ​ក្រោម​២១​ឆ្នាំ​របស់​អេស្ប៉ាញ ដែល​ទើបតែបាន​ជួយ​ឱ្យ​ក្រុម​រ​បស់​គេ​ទទួល​បាន​

​តាម​ប្រភព​​ព័ត៌​មាន​ស៊ី-អិន-អិន​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​ទី​២៩ មិថុនា ឱ្យ​បាន​ដឹង​ថា ក្លឹប Man Utd បាន​សម្រេច​​ទិញ​កីឡា​ករ​​ចាំ​ទី​ David de Gea ពី​ក្លឹប​ Atletico ក្នុង​តម្លៃ​១៨,៩​លាន​ផោនជា​មួយ​នឹង​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ។ កីឡា​ករ​ចាំទី​ក្រុម​ជម្រើស​ជាតិ​​អាយុ​ក្រោម​២១​ឆ្នាំ​របស់​អេស្ប៉ាញ ដែល​ទើបតែបាន​ជួយ​ឱ្យ​ក្រុម​រ​បស់​គេ​ទទួល​បាន​ជើង​ឯក​យូរ៉ូ​ឆ្នាំ២០១១ ​នៅ​ដាណឺ​ម៉ាក​ថ្មីៗ​​នេះ​បាន​ធ្វើ​ការ​ពិនិត្យ​​សុខ​ភាព​​រួច​​រាល់​​​ហើយ កាល​ពីថ្ងៃ​ចន្ទ​នៅ​​ក្នុង​ពហុ​កីឡ​ដ្ឋាន Old Trafford ហើយគ្រោង​​នឹង​បង្ហាញ​​មុខ​ជា​សាធា​រណៈ​​នៅ​​ថ្ងៃ​សុក្រ ​នេះ ។

​ការ​ទិញ​យក​កីឡា​ករ​​ចាំទី​ក្នុង​តម្លៃ​ដ៏​ថ្លៃ​បែប​នេះ ត្រូវ​បាន​គេ​ធ្វើ​ការ​កត់​សម្គាល់​​ថា គឺជា​តម្លៃ​ខ្លួន​​ខ្ពស់​លំដាប់​ទី២ ​បន្ទាប់​ពី​​កីឡា​ករ​ចាំទី Buffon របស់​ក្លឹប​ Juventus ដែល​មា​ន​តម្លៃ​ខ្លួន​​​៣២,៦​លាន​ផោន កាល​ពី​ឆ្នាំ​២០០១ ។ ​នេះគឺ ជា​ការ​ចំណាយ​លុយ​ដ៏​ច្រើន​​សម្រាប់​ក្លឹប​​បិសាច​ក្រហម​​ Man Utd ដែល​រហូត​មក​ដល់​ពេល​នេះ​គេ​បាន​ចំណាយ​លុយ​ទិញ​យក​កីឡា​ករ​ពីរ​​រូប​ គឺ Phil Jones និង Ashley Young កាលពី​​ដើម​ខែ​​នេះ ។

​បន្ទាប់​ពី​ចុះ​កុងត្រា​​រួច​ហើយ​ កីឡា​ករ David de Gea បាន​និយាយ​ថា ខ្ញុំ​ពិត​ជា​មាន​​មោទន​ភាព​​ខ្លាំ​ងណាស់​ ដែល​បាន​មក​លេង​ក្នុង​ក្លឹប​​ដ៏​ល្បី​មួយ​នេះ ហើយ​ខ្ញុំ​នឹង​​​ប្រឹង​ប្រែង​​​ឱ្យ​អស់​ពី​​ស​មត្ថ​ភាព​របស់​ខ្ញុំ ។ ​កីឡា​ករ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​ខ្ញុំ​​នឹង​បន្ត​វេន​កីឡា​ករ​ជើង​ចាស់ Van de Sar​ ដែល​​បាន​ចូល​និវត្តន៍​ កាល​ពី​ខែ​ឧសភា ​ក្រោយ​​ពី​ក្លឹប​ Man Utd ប្រកួតចាញ់​ Barcelona នៅ​ក្នុង​ការ​ប្រកួត​យូហ្វា​ឆេម​ពាន​លីក ។ គួរ​រំលឹក​ដែរ​ថា ​បច្ចុ​ប្បន្ន​ក្លឹប​ Man Utd មាន​កីឡា​ករ​ចាំ​ទី​​៤​រូប​គឺ​កីឡា​ករ​ Tomasz Kuszczak, Andre Lindegaard, Ban Amos និង David de Gea ហើយ​​កីឡា​ករ​ចុង​ក្រោយ​​នេះ​នឹង​ក្លាយ​​ទៅ​ជា​កីឡា​ករ​​ចាំទី​​ជម្រើស​ទី​១​តែ​ម្តង ​៕