ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដំឡើង​​ធ្នឹម​​បណ្តោយ​ទាំង​៩​ប្រឡោះ​រួចរាល់​ហើយ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​បាន​បាន​ឲ្យ​ដឹង​ថា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដំឡើង​ធ្នឹម​បណ្តោយ​ទាំង​៩​ប្រឡោះ​រួចរាល់​ហើយ​។ លោក ផ​ន រឹម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​បាន​បាន​ឲ្យ​ដឹង​ថា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដំឡើង​ធ្នឹម​បណ្តោយ​ទាំង​៩​ប្រឡោះ​រួចរាល់​ហើយ​។

លោក ផ​ន រឹម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៥ បា​នប​ណ្ជា​ក់ថា ធឹ្ន​ម​បណ្តោយ​ស្ពាន​ទាំង​៩​ប្រឡោះ​(​មួយ​ប្រឡោះ​ចំនួន ៤​ធ្នឹម​) នៃ​គម្រោង​ស្ពាន​លេខ​២៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១០ ដែល​បច្ចុប្បន្ន​ជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា បាន​ដំឡើង​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៥​នេះ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​គម្រោង​សមិទ្ធផល​ស្ពាន​គួរ​ជាទី​មោទកភាព​នេះ មាន​កម្ពស់ ៩០​ម៉ែត្រ ប្រវែង​សរុប ៥៣៧​ម៉ែត្រ ទទឹង​១០​ម៉ែត្រ បាន​សណ្តូក​ខ្លួន​ឆ្លងកាត់​ស្ទឹង​ឫស្សី​ជ្រុំ ស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា​កិច្ចការ​បន្ទាប់ គឺជា​ដំណើរការ​រុះរើ​រន្ទា​,​ដំឡើង​ធ្នឹម​កាត់​ទទឹង​, ចាក់​បេតុង​, ចាក់​កម្រាល និង​ចាក់​AC(Asphalt concrete)​ជា​កិច្ច​បង្ហើយ​។
អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖« ខ្ញុំបាទ​សូម​ជម្រាប​ជូន​ថា ស្ពាន​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សាកល្បង មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ស្ថាពរ នា​អំឡុង​ខែឧសភា ឆ្នាំ​២០២៥»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ