ស្តាប់ទៅកំសត់ដូចក្នុងរឿងនាងបដាចារ ក្មេងស្រីម្នាក់ស្រែកទ្រហ៊ោយំសុំអោយបងប្អូនជួយដោយនាងឪពុកក៏ស្លា.ប់ដោយជំងឺមហារីកថ្លើម ផ្ទះត្រូវភ្លើងឆេះនាពេលកន្លងទៅ ហើយម្តាយក៏កំពុងមានជំងឺឈឺជើងគ្មានមូលហេតុ ។

ជាការពិត ថ្មីៗនេះ ក្មេងស្រីម្នាក់ធ្វើអោយមហាជនចែករំលែកតាមបណ្តាញសង្គមព្រោងព្រាតពីជីវិតកម្សត់ រស់នៅដោយភាពក្រខ្សត់របស់នាង និងម្តាយមានវ័យ៤០ជាង ជាមួយខ្ទងដ៏កំសត់ដែលពិបាកពិពណ៌នា ។
តាមរយៈការបង្ហោះរបស់គណនីហ្វេកប៊ុកឈ្មោះ ធារ៉ា រចនា បានបង្ហោះរៀបរាប់ភ្ជាប់ជាមួយវីដេអូថា« អាសូរណាស់ ឪពុកកើតមហារីកថ្លើមស្លា.ប់មិនទាន់បានប៉ុន្មានផង ភ្លើងក៏ឆេះផ្ទះអស់ទៀត ហើយឥឡូវម្ដាយក៏ឈឺជើង ។

ជីវិតអើយជីវិតក្នុងគ្រួសាគាត់មានកួន៤នាក់ គាត់រស់ខេត្តសៀមរាបយើងណឹងឯង ។ បើបងប្អូនមានសទ្ធាក៏សូមជួយគាត់ផងខ្ញុំស្រណោះក្មេងណាស់ ។
តាមរយៈសម្ភាសន៍ជាមួយនៃសារព័ត៌មានកោះសន្តិភាព អ្នកស្រី លាង ហុងឡី ដែលជាម្តាយរបស់ប្អូនស្រី ដែលបាននិយាយសុំអោយប្អូនជួយនោះ ប្រាប់ថា ផ្ទះរបស់អ្នកស្រីបានឆេះអស់ហើយ កាលពីកន្លងទៅ ដូច្នេះសព្វថ្ងៃបានបាំងតង់ និងប្រក់ស័ង្កសី សម្រាប់ការរស់នៅបន្ត ។

អ្នកស្រី លាង ហុងឡី ដែលមានវ័យ៤៤ឆ្នាំ បន្តថា ជីវិតអ្នកស្រីដូចជានាងដាចារ ស្វាមីស្លា.ប់ចោល ដោយជំងឺមហារីកសួតតាំងពីឆ្នាំ២០១៩ ដូច្នេះរស់នៅមានឈ្មោះជាស្ត្រីមេម៉ាយ ៦ឆ្នាំមកហើយ ។
ស្ត្រីមេម៉ាយ ហុងឡី ដែលមានស្រុកកំណើតនៅភូមិត្មាតពងឃុំរុនតាឯកថ្មី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា ក្រោយស្វាមីបានស្លា.ប់នោះ អ្នកស្រីបានរស់នៅយ៉ាងលំបាកវេទនាចិញ្ចឹម៤នាក់ ដោយកូនទី១មានគ្រួសារហើយ (ជីវភាពខ្វះខាត) កូនប្រុសទី២ និងទី៣ សុទ្ធតែប្រុសអោយទៅបួសរៀន ផ្តើមនឹងសង្ឃ ចំណែកឯកូនស្រីពៅដែលបានបង្ហោះក្នុងបណ្តាញសង្គមនោះនាងឈ្មោះ គ័ង គីមលី មានអាយុ៧ឆ្នាំ រៀនថ្នាក់ទី១ រស់នៅដោយការអត់មានអាហារហូបគ្រប់គ្រាន់ បាយជាមួយទឹកត្រី អំបិល ដោយមានរាងកាយស្គមស្គាំងនោះ ។
ស្ត្រីមេម៉ាយស្វាមីស្លា.ប់ចោល ហុងឡី បន្តថា រាល់ថ្ងៃចំពោះជីវភាពនោះ គឺដាំបន្លែបង្ការក្រកួនយកទៅលក់ ដើម្បីដោះស្រាយជីវភាព មួយថ្ងៃបាន១ម៉ឺន ទៅ២ម៉ឺនរៀល ពេលខ្លះទៅបាន៥ពាន់រៀលក៏មាន ដោយបេះពីផ្ទះយកទៅលក់នៅផ្លូវហាយវេត្រូវធ្វើដំណើរប្រមាណជាង ១០គីឡូម៉ែត្របានប្រាក់ចិញ្ចឹមកូនៗ ។
ក្រោយស្វាមីបានចែកឋាននោះ អ្នកស្រី ហុងឡីបន្តថា ការងារធ្ងន់ស្រាលធ្លាក់មកលើខ្លួន ចិញ្ចឹមកូនៗបានធំធាត់រហូតស្គមប្រាណ ជើងក៏ឈឺ ដើរអូសជើង ក្នុងស្ថានភាពមួយដែលពិបាកនោះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ