ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់កំពូលភ្នំខ្នងផ្សារ ៖ នាយករដ្ឋមន្ត្រីថា «ឮ១០០ដងមិនស្មើឃើញម្តង»

15 ម៉ោង មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ​ថ្មើរជើង​ឡើង​ទៅ​កំពូលភ្នំ​ខ្នង​ផ្សារ ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​ក្រ​វ៉ា​ញ ខេត្តកំពង់ស្ពឺ ។ សម្តេច​បាន​ចាប់អារម្មណ៍​ជា​ខ្លាំង​ចំពោះ​សម្រស់​កំពូលភ្នំ​ខ្នង​ផ្សារ​នេះ ។ សម្តេច​ធិ​បតី…

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ​ថ្មើរជើង​ឡើង​ទៅ​កំពូលភ្នំ​ខ្នង​ផ្សារ ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​ក្រ​វ៉ា​ញ ខេត្តកំពង់ស្ពឺ ។ សម្តេច​បាន​ចាប់អារម្មណ៍​ជា​ខ្លាំង​ចំពោះ​សម្រស់​កំពូលភ្នំ​ខ្នង​ផ្សារ​នេះ ។

សម្តេច​ធិ​បតី បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ថ្ងៃនេះ​ថា ៖ «​ទោះជា​ហត់​បន្តិច ប៉ុន្តែ​ពិតជា​មិន​ខុស​បំណង​ទេ ដោយសារ​ខ្ញុំ​បានឃើញ​ផ្ទាល់​នូវ​សម្រស់​ធម្មជាតិ និង​សក្តានុពល​នៃ​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ ខ្នង​សំពៅ​… ល្អ​លើស​អ្វី​ដែល​ខ្ញុំ​បានឃើញ​តាម​ទូរទស្សន៍ ឬ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​។​»

ក្នុង​ដំណើរ​របស់​សម្តេច​ធិ​បតី មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ។ ពួក​គេ​បាន​ពិភាក្សា​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ធម្មជាតិ និង​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។

ភ្នំ​ខ្នង​ផ្សារ​ជា​តំបន់​ទេសចរណ៍​ដែល​មាន​ទេសភាព​អស្ចារ្យ និង​បរិស្ថាន​បរិសុទ្ធ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ជាមួយនឹង​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​អនាគត​នៃ​ទីតាំង​នេះ​អាច​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​សំខាន់​មួយ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ