ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ទាំង​៧​ដែល​បញ្ជាក់​ថា​ថ្លើម​អ្នក​ជួប​គ្រោះថ្នាក់​ហើយ

1 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ទាំង​៧​ដែល​អាច​ប្រាប់​អ្នក​ថា ថ្លើម​អ្នក​កំពុង​តែ​ជួប​បញ្ហា​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​មាត់​របស់​អ្នក​ប្រែជា​ស្អុយ​ដោយ​មិនដឹង​រឿង អ្នក​ប្រហែល​ប្រឈម​មុខ​នឹង​ជំងឺថ្លើម​ហើយ​។ អាកា​រៈមាត់​ស្អុយ​នេះ ក៏​អាច​ប្រាប់​អ្នក​បាន​ថា អ្នក​ប្រហែលជា​អាច​កើត​ជំងឺ​ក្រពះ និង​ពោះវៀន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ទាំង​៧​ដែល​អាច​ប្រាប់​អ្នក​ថា ថ្លើម​អ្នក​កំពុង​តែ​ជួប​បញ្ហា​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​មាត់​របស់​អ្នក​ប្រែជា​ស្អុយ​ដោយ​មិនដឹង​រឿង អ្នក​ប្រហែល​ប្រឈម​មុខ​នឹង​ជំងឺថ្លើម​ហើយ​។ អាកា​រៈមាត់​ស្អុយ​នេះ ក៏​អាច​ប្រាប់​អ្នក​បាន​ថា អ្នក​ប្រហែលជា​អាច​កើត​ជំងឺ​ក្រពះ និង​ពោះវៀន រលាក​ថ្លើម និង​បេះដូង​ផង​ដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​គួរតែ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​។

នៅ​ពេល​ដែល​ភ្នែក​អ្នក​ស្រាប់តែ​ឡើង​ក្រហម វា​ក៏​អាច​ប្រាប់​អ្នក​ថា​ថ្លើម​អ្នក​កំពុង​តែ​ជួប​បញ្ហា​ផង​ដែរ​។

នៅ​ពេល​ដែល​ថ្លើម​អ្នក​មិនល្អ អារម្មណ៍​របស់​អ្នក​នឹង​ប្រែប្រួល​មិន​ឈប់​ឈរ ដោយ​អាច​ប្រែជា​ល្អ ឬ​ប្រែជា​មិនល្អ​ក្នុង​រយៈពេល​មួយ​រំពេច​តែ​ប៉ុណ្ណោះ​។

អ្នក​នឹង​ចាប់ផ្តើម​មិន​ចង់​បរិភោគ​អ្វី​ទាំងអស់​នៅ​ពេល​ដែល​អ្នក​កើត​ជំងឺ​។

ក្រចក​របស់​អ្នក​នឹង​ចាប់ផ្តើម​ប្រេះ ព្រោះ​ថ្លើម​របស់​អ្នក​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា ដោយ​អ្នក​មិន​ចាប់អារម្មណ៍​។

នៅ​ពេល​ដែល​អ្នក​ស្រាប់តែ​ស្គម​ដោយ​មិនដឹង​មូលហេតុ អ្នក​គួរតែ​ទៅ​ពិនិត្យ​ថ្លើម ដើម្បី​អាច​ព្យាបាល និង​ការពារ​បាន​ទាន់​ពេលវេលា​។

មុខ​របស់​អ្នក​នឹង​ប្រែជា​មិន​មាន​ពន្លឺ ហើយ​ស្លេកស្លាំង នៅ​ពេល​ដែល​ថ្លើម​កំពុង​តែ​ធ្វើ​ទុក​។ ដូចនេះ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងពេល ទើប​ថ្លើម​អ្នក​អាច​ការពារ​បាន​យ៉ាង​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ