រាងកាយរបស់យើងត្រូវបានកំណត់ឱ្យគេងនៅពេលយប់ដោយផ្អែកលើដំណើរការស្មុគស្មាញ ដែលគេស្គាល់ថាជានាឡិកាធម្មជាតិ។ ទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមាននាឡិកាធម្មជាតិនៅក្នុងរាងកាយក៏ដោយ ក៏មានមនុស្សមួយចំនួនធំមានបញ្ហាដំណេកដែរ ដោយសារតែមូលហេតុជាច្រើន ដែលថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៤ធំៗ ដែលធ្វើឱ្យមានបញ្ហានេះ។
១. អ្នកព្រួយបារម្ភ
អារម្មណ៍ថប់បារម្ភអាចរំខានដល់ដំណេករបស់អ្នក និងរារាំងអ្នកពីការសម្រាកពេលយប់បានល្អ។ ទោះបីជាអ្នកគេងលក់ស្រួលក៏ដោយ ក៏អ្នកប្រហែលជាមិនអាចសម្រាកបានដែរ។ ការបោះបង់ចោលគំនិតថប់បារម្ភ និងការព្រួយបារម្ភរបស់អ្នក គឺជាតម្រូវការចម្បងក្នុងការគេងលក់ស្រួល។
២. បរិយាកាសគេងរបស់អ្នកមិនអំណោយផល
របៀបដែលអ្នកដាក់គ្រែរបស់អ្នក និង ការរៀបចំបន្ទប់គេង គឺមានទំនាក់ទំនងខ្លាំងទៅនឹងគុណភាពនៃការគេងរបស់អ្នក។ អ្នកទំនងជាងងុយគេងនៅពេលដែលបន្ទប់គេងរៀបចំបានត្រឹមត្រូវ ភ្លើងត្រូវបានបិទ ហើយសីតុណ្ហភាពក្នុងបន្ទប់គឺអំណោយផល។
៣. ទម្លាប់នៃការញ៉ាំ
ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈដែលមានជាតិស្ករច្រើននឹងរំខានដំណេករបស់អ្នក ព្រោះរាងកាយរបស់អ្នកនឹងបំប្លែងវាទៅជាថាមពល។ ការញ៉ាំយឺតក៏មិនមែនជាគំនិតល្អដែរ ព្រោះអ្នកក៏អាចនៅភ្ញាក់ដែរដោយសារការមិនរំលាយអាហារ។
៤. មានបញ្ហាដំណេក
ពេលខ្លះ វាជាបញ្ហាធ្ងន់ធ្ងរជាងនេះ វាអាចជាការគេងស្រមុក ឬ គេងមិនលក់ (Insomnia) ហើយក្នុងករណីនេះ អ្នកត្រូវតែទៅជួបគ្រូពេទ្យ ដើម្បីដោះស្រាយល្អជាងការនៅសម្ងំមិនទៅព្យាបាលដោយអ្នកជំនាញ៕
ចែករំលែកព័តមាននេះ