ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ៨មីនា ឃាត់ខ្លួនបុរសចំណាស់ម្នាក់ដែលប្រើអំពើហិ.ង្សាលើប្រពន្ធកូន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ប្រពន្ធ និង​កូន ខណៈ​ដែល​បុរស​វ័យ​ចំណាស់​ខាងលើ​បាន​ផឹកស្រា​ស្រវឹង​រករឿង​វា​.​យ​ប្រពន្ធ​កូន បើ​ទោះបីជា​ថ្ងៃ​៨ មីនា ទូ​ទាំង​ប្រទេស​គេ​ប្រារព្ធ​ពិធី​សិទ្ធិ​នារី ហើយ​ក៏​ដោយ ។…

ខេត្តកំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ប្រពន្ធ និង​កូន ខណៈ​ដែល​បុរស​វ័យ​ចំណាស់​ខាងលើ​បាន​ផឹកស្រា​ស្រវឹង​រករឿង​វា​.​យ​ប្រពន្ធ​កូន បើ​ទោះបីជា​ថ្ងៃ​៨ មីនា ទូ​ទាំង​ប្រទេស​គេ​ប្រារព្ធ​ពិធី​សិទ្ធិ​នារី ហើយ​ក៏​ដោយ ។

ការ​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ខាងលើ​ប្រើ​ហិ​.​ង្សា​លើ​ប្រពន្ធ និង​កូន​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៥​នេះ ។ មន្ត្រី​នគរបាល​បាន​និយាយ​ឱ្យ​ដឹង​ថា កម្លាំង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ សាត យី ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ប្ដឹង​រៀបរាប់​ថា កន្លង​មក​ប្ដី​របស់ខ្ញុំ​ឈ្មោះ យិ​ន ធឿ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវជា​ប្ដី តែងតែ​ផឹកស្រា​ស្រវឹង ហើយ​ប្រើ​អំពើ​ហិ​.​ង្សា​មក​លើ​ខ្លួន និង​កូន​ជា​ច្រើន​លើក​ច្រើន​សារ និង​គំ​រា​.​ម​ស​ម្លា​.​ប់ម​កលើ​ខ្លួន​ថែម​ទៀត​ផង ហើយ​ក៏​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​នៅ​នគរបាល​ប៉ុស្តិ៍​នគរបាល​ឃុំ​រួច​ដែរ (​កាល​នៅ​មេ​ប៉ុស្តិ៍​ចាស់​) បន្ទាប់​មក​ឈ្មោះ យិ​ន ធឿ​ន នៅ​តែ​ប្រើ​អំពើ​ហិ​.​ង្សា និង​គំ​រា​.​ម​ស​ម្លា​.​ប់ម​កលើ​ខ្លួន​និង​កូន​ដដែល​ៗ រហូត​នៅ​ជាមួយ​គ្នា​លែង​កើត​ទើប​ខ្លួន​ទៅ​រស់នៅ​ផ្ទះ​កូនបង្កើត​នៅ​ភូមិ​ជាមួយ​ក្បែរ​នោះ ។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា ៖ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​០០​នាទី នៅ​ចំណុច​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ឈ្មោះ យិ​ន ធឿ​ន បាន​ផឹកស្រា​ស្រវឹង ហើយ​ចូល​មក​ផ្ទះ​វិញ​យប់​រោទ៍​ម៉ូតូ​បំពង​សំឡេង​ខ្លាំង​ៗ​ពេល​កូន​ទៅ​ប្រាប់​ក៏​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​កូន​របស់​ខ្លួន​ឈ្មោះ ធឿ​ន ធាន ភេទ​ប្រុស ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​រង​របួស​នោះ​ទេ លុះ​ព្រឹក​ឡើង​ឈ្មោះ ធឿ​ន សុខ​នៅ ត្រូវជា​កូន​បាន​ជិះ​ម៉ូតូ​មក​សួរ​ពេល​មក​ដល់​ត្រូវ​បាន​ឪពុក​ទាញ​ដំបង​ឬ​ស្សី​វាយ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​មួយ​ដំបង​បណ្តាល​ឱ្យ​រង​របួសស្រាល​ជាំ​ហើម និង​យក​កូន​ពូថៅ​ដេញ​កា​.​ប់​កូន​បន្ថែម​ទៀត តែ​ត្រូវ​កូន​ជិះ​ម៉ូតូ​គេចខ្លួន​ផុត ។ ទើប​ខ្លួន​(​កូន​)​កើត​ទុក​មិន​សុខចិត្ត​មក​ដាក់​ពាក្យបណ្ដឹង​សំណូមពរ​ឱ្យ​សមត្ថកិច្ច​នគរបាល​ជួយ​ធ្វើ​អន្តរាគមន៍ និង​ចាប់​ជន​ប្រព្រឹត្តិ​ជា​ប្ដី​(​ឪពុក​) យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

ក្រោយ​ទទួល​ព័ត៌មាន និង​បណ្ដឹង​ពី​ជន​រង​គ្រោះជា​ប្រពន្ធ កម្លាំង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​រួម​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​សង្កែ​សាទ​ប បាន​ចុះ​ទៅ​ដល់ក​ន្លែ​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្ដី​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ