ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ត្រូវ​អាជ្ញា​ធរ​ដោះ​លែង​ពី​ពន្ធ​នា​គារ​វិញ​ហើយ

1 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ នៅទី​បំផុត​ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ ត្រូវ​​អាជ្ញាធរ​​ដោះ​លែង​ពី​​មន្ទីរ​ឃុំ​ឃាំង​​​វិញ​ហើយ​។ ប៉ុន្តែ​មិន​មែន​មានន័យ​​​ថា​គាត់​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទេ​។ ដំណើរ​ការ​សាក​សួរ និង​ជំនុំ​ជម្រះ​ទោស​គាត់​ពាក់​ព័ន្ធនឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​តែ​បន្ត​ធ្វើ​នៅ​តុលាការ​ធម្ម​នុញ្ញ​​ដដែល​។​ គ្រាន់​តែ​ថា​គាត់​មិន​ចាំ​បាច់​ជាប់​ឃុំ​ ហើយ​មិន​ចាំ​បាច់​​មាន​សមត្ថ​កិច្ច​ហែ​ហម​នៅ​ពេល​ចូល​ស្ដាប់​សវនា​ការ​។…

ទី​ក្រុង​សេអ៊ូល៖ នៅទី​បំផុត​ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ ត្រូវ​​អាជ្ញាធរ​​ដោះ​លែង​ពី​​មន្ទីរ​ឃុំ​ឃាំង​​​វិញ​ហើយ​។ ប៉ុន្តែ​មិន​មែន​មានន័យ​​​ថា​គាត់​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទេ​។ ដំណើរ​ការ​សាក​សួរ និង​ជំនុំ​ជម្រះ​ទោស​គាត់​ពាក់​ព័ន្ធនឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​តែ​បន្ត​ធ្វើ​នៅ​តុលាការ​ធម្ម​នុញ្ញ​​ដដែល​។​ គ្រាន់​តែ​ថា​គាត់​មិន​ចាំ​បាច់​ជាប់​ឃុំ​ ហើយ​មិន​ចាំ​បាច់​​មាន​សមត្ថ​កិច្ច​ហែ​ហម​នៅ​ពេល​ចូល​ស្ដាប់​សវនា​ការ​។

បន្ទាប់​ពី​ដើរ​ចេញ​ពី​បន្ទប់​ឃុំ​ឃាំង​នៅ​ជិត​ទី​ក្រុងសេអ៊ូល លោក​យូនបាន​គ្រវី​ដៃ​ឡើង​ទៅលើ​។​ ​ក្រោយ​មក គាត់​​​ក្ដាប់​ដៃ​​ជាប់​ និង​ឱន​គោរព​បន្តិច​ទៅ​អ្នក​គាំទ្រ​របស់​គាត់​។ ពួក​គេ​ស្រែក​ហៅ​ឈ្មោះ​គាត់​ពេញ​ៗ​មាត់​ និង​គ្រវី​ទង់​ជាតិ​កូរ៉េ​ខាង​ត្បូង និង​អា​មេ​រិក​។ បន្ទាប់​ពី​សម្ដែង​ការ​គួរ​សម​ដាក់​គ្នា​រួច​ហើយ លោក​​យូន​ក៏​ឡើង​ជិះ​ឡាន​ពណ៌​ខ្មៅ​ក្រិប​សំដៅ​ទៅ​វិមាន​ប្រធានា​ធិបតី​។

តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ដោយ​មេធាវី​របស់​គាត់​ លោក​យូន​ថ្លែង​ថា​លោក​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សេច​ក្ដី​ក្លាហាន​របស់​តុលាការដែល​បាន​សម្រេច​ចិត្ត​ដោះ​លែង​​រូប​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​។ លោក​ចាត់​ទុក​ថា​តុលាការ​ធ្វើ​នេះ​ជា​ការ​កែ​តម្រូវ​ទង្វើ​ឃុំ​ខ្លួន​លោក​ទាំង​ខុស​ច្បាប់​ពី​សំណាក់​អាជ្ញា​ធរ​។ លោក​ក៏​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​អ្នក​គាំទ្រ​ផង​ដែរ​។ ចំពោះ​អ្នក​គាំទ្រ​លោក​យ៉ាង​ប្ដូរ​ផ្ដាច់​ដល់​ថ្នាក់​បង្អត់​អាហារ​ខ្លួន​ឯង​ដើម្បី​ធ្វើ​កូដ​កម្ម​នោះ​សូម​បញ្ឈប់​សកម្ម​ភាព​ត្រឹម​នេះ​ចុះ​។

សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​សុក្រ​ តុលាការ​សាលា​ដំបូង​កូរ៉េ​ខាង​ត្បូង​បាន​បង្គាប់​ឱ្យ​សមត្ថ​កិច្ច​ដោះ​លែង​លោ​កយូន​ស៊ុក​យូល​ឱ្យ​នៅ​ក្រៅ​ឃុំ​តប​តាម​សំណើ​របស់​លោក​​​។ ​តុលាការ​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​ក្រុម​មេធាវី​ដែល​ថា​ការ​ស៊ើប​អង្កេត​ប្រធានា​ធិបតី​កំពុង​​កាន់​​អំណាច​បែប​​​នេះ​មិន​មែន​ជា​​នីតិ​វិធី​​​ស្រប​ច្បាប់​ទេ​។ មេធាវី​​ចោទ​​ថា​ស្ថាប័ន​ស៊ើប​អង្កេត​​បាន​ឃុំ​ខ្លួន​លោក​យូន​ស៊ុក​យូល​តាំង​ពី​មិន​ទាន់​ទទួល​បាន​ដីកា​របស់​តុលាការ​ទៅ​ទៀត។​​ ដូច្នេះ​ខ្វះ​នីត្យា​នុកូល​ភាព​ (ឬ​ភាព​ស្រប​ច្បាប់)​។​

ការ​សម្រេច​ដោះ​លែង​លោក​យូន​ស៊ុក​យូល​បន្ទាប់​ពី​អាជ្ញា​ធរ​ខ្ជិល​តវ៉ា​វែង​ឆ្ងាយ​ទៅ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត។​​ ដូច្នេះ​សុខ​ចិត្ត​​​ទទួល​យក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ និង​ដោះ​លែង​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​ទៅ​ចុះ​។ ប៉ុន្តែ​គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូង​មិន​សុខ​ចិត្ត​នឹង​រឿង​នេះ​ទេ​។ ពួក​គេ​រិះ​គន់​រដ្ឋ​អាជ្ញា​ដែល​មិន​ព្រម​ប្ដឹង​ទាស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ