ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី ៖ ​បេឡារុស្ស​​សង​បំណុល​​រុស្ស៊ី​ហើយ​

12 ឆ្នាំ មុន

​អ្នកនាំពាក្យ​​​របស់ក្រសួង​ថាមពល​​បេឡា​រុស្ស លោកស្រី​​លី​យូតមីឡា ​ហ្សេន​កូវិក ថ្លែង​​កាលពី​យប់ថ្ងៃទី​​​​២៩ មិថុនា ​ថា ប្រទេស​បេឡា​រុស្ស​បានសង​បំណុល​​ដែល​ជំពាក់​​ក្រុមហ៊ុន​​អគ្គិ​សនី​​រុស្ស៊ី INTER RAO រួចហើយ​​អាស្រ័យ​​ហេតុនេះ ​ការផ្គត់​ផ្គង់​អគ្គិសនី​​របស់​រុស្ស៊ី​ត្រូវធ្វើ​​​ឡើងវិញ​នា​​ពេលខាង​មុខនេះ​

​អ្នកនាំពាក្យ​​​របស់ក្រសួង​ថាមពល​​បេឡា​រុស្ស លោកស្រី​​លី​យូតមីឡា ​ហ្សេន​កូវិក ថ្លែង​​កាលពី​យប់ថ្ងៃទី​​​​២៩ មិថុនា ​ថា ប្រទេស​បេឡា​រុស្ស​បានសង​បំណុល​​ដែល​ជំពាក់​​ក្រុមហ៊ុន​​អគ្គិ​សនី​​រុស្ស៊ី INTER RAO រួចហើយ​​អាស្រ័យ​​ហេតុនេះ ​ការផ្គត់​ផ្គង់​អគ្គិសនី​​របស់​រុស្ស៊ី​ត្រូវធ្វើ​​​ឡើងវិញ​នា​​ពេលខាង​មុខនេះ​។​

​លោកស្រីហ្សេនកូវិក បន្ត​ថា ​ផ្នែក​បច្ចេក​ទេសរបស់​ភាគីទាំង​​២ ​បានព្រមព្រៀង​​គ្នា​ផ្តល់​​អគ្គិសនីឡើងវិញ​នាថ្ងៃទី​​​៣០ ​មិថុនា ​​វេលាម៉ោង​​​​០០​និង​​៣០នាទី​។ ​យោងតាម​ស្ត្រី​​អ្នកនាំពាក្យ​​រូប​នេះ ថា ​ការយឺ​តយ៉ាវ​ក្នុងការ​សង​ប្រាក់​​ជំពាក់​នេះ ​​បណ្តាល​​មក​​​ពីការលំបាក​​នានា​ក្នុង​​ប្រតិបត្តិការ​​​របស់​​ធនាគារ​។​

​មុននេះ​​​ក្រុមហ៊ុន​អគ្គិសនីរុស្ស៊ី INTER RAO បានផ្អាក​​កា​រផ្គត់​ផ្គង់​​អគ្គិសនី​ឱ្យដល់​​​បេឡា​រុស្ស ​ព្រោះ​​​បេឡារុស្ស​ពុំ​ទាន់​សង​បំណុលដែល​​មានទឹកប្រាក់​​​ចំនួន​​​​៤៣​​លានដុល្លារ​។​
ការផ្គត់​ផ្គង់​​អគ្គិសនី​របស់រុស្ស៊ីតំណាង​​ឱ្យ​​​​១២% នៃការប្រើ​​ប្រាក់​​អគ្គិសនី​សរុបរបស់​​បេឡា​រុស្ស ។​ ​នា​ឆ្នាំ​​២០១១​នេះ ​បេឡារុស្ស មាន​ចេត​នា​​នាំចូល​​​អគ្គិសនី​​​៣ពាន់លានគីឡូ​វ៉ាត់ ម៉ោង ពីរុស្ស៊ី​យោងតាម​​​កុងត្រា​មួយ​ជាមួយ INTER RAO ៕​