ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុងបើក​កៀរ​បុរស​ចំណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូបណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​កង់​កិន​បែកក្បាល​ស្លា​.​ប់

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិតជា​មិន​ទៀង​មែន បុរស​ចំណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ស្រាប់តែ​មាន​រថយន្តក្រុង ១​គ្រឿង បើក​ស្របគ្នា​ក្នុង​ល្បឿន​លឿន ទៅ​ដល់​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះ…

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិតជា​មិន​ទៀង​មែន បុរស​ចំណាស់​ម្នាក់ កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ស្រាប់តែ​មាន​រថយន្តក្រុង ១​គ្រឿង បើក​ស្របគ្នា​ក្នុង​ល្បឿន​លឿន ទៅ​ដល់​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះ កិន​បែកក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​មក រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ ឈ្មោះ សៀ​ក អៀង អាយុ​ជាង​៦០​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ មានស្រុក​កំណើត នៅ​ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​រថយន្ត​បង្ក ជា​រថយន្តក្រុង មិន​ចាំ​ស្លាក​លេខ​ឡើយ ។

ស្ត្រី​អ្នកលក់​ចង្រិត​បំពង​ម្នាក់ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នាង​បានឃើញ​បុរស​រង​គ្រោះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Scoopy ព​ណ៍​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1JA-8184 ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ខណៈ​ដែល​ជន​រង​គ្រោះ កំពុង​ជិះ​យឺត​ៗ​ល្មម ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង មិន​ចាំ​ម៉ាក និង​ស្លាក​លេខ បើកបរ​ស្របគ្នា ក្នុង​ល្បឿន​លឿន ទៅ​ដល់​កៀរ​ដៃចង្កូត​ម៉ូតូ​ពីក្រោយ ។

នាង​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ បាន​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​មក​ខាងឆ្វេង​ដៃ ហើយ​ខ្ទាត​បុរស​រង​គ្រោះ ចូល​ក្រោម​កង់​រថយន្តក្រុង​នោះ កិន​បែកក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្បែរ​ម៉ូតូ​របស់​គាត់​តែ​ម្ដង​។ បន្ទាប់​មក រថយន្ត​បង្ក មិន​បាន​ឈប់​នោះ​ទេ ក្រោយ​ពី​បានដឹង​ថា បើក​កិន​មនុស្ស​ស្លា​.​ប់​ហើយ អ្នកបើកបរ​ក៏​បាន​បន្ថែម​ល្បឿន កាន់តែ​លឿន​គេច​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​រក​ឃាត់​រថយន្ត​បង្ក​ខាងលើ ប៉ុន្តែ​ភ្លាម​ៗ នៅ​ពុំ​ទាន់​មាន​តម្រុយ​ពី​រថយន្ត​នោះ​នៅឡើយ​ទេ​។ បន្ទាប់​មក នគរបាល​បាន​ស្វះ​ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​ទៅ​ទទួលយក​សព ទៅ​ធ្វើបុណ្យ​តាម​ប្រ​ព​ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ