ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សវិទ្យាល័យ​ ហ៊ុន ​សែន ​ត្រើយ​ស្លា ១៣​នាក់ ត្រូវសមត្ថកិច្ចនាំមកអប់រំ ករណីជក់បារី​ថត​វី​ដេ​អូបង្ហោះ​លើហ្វេ​ស​ប៊ុ​ក

3 ខែ មុន

ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​យុវជន​មួយ​ក្រុម​ជា​សិស្សសាលា ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស…

ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​យុវជន​មួយ​ក្រុម​ជា​សិស្សសាលា ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ជក់បារី ថត​វី​ដេ​អូ​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា បាន​ចុះ​ស្រាវជ្រាវ​ករណី​នេះ និង​ឃាត់​បាន​សិស្ស ចំនួន​១៣​នាក់ ផង​ដែរ ។

ករណី​សិស្ស​សាល​ស្លៀកពាក់​ជា​សិស្ស ប្រមូលផ្តុំ​គ្នា​ជក់បារី រួច​ថត​វី​ដេ​អូ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​រោង​លក់​បាយ មុខ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា ស្ថិត​នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

សិស្ស​ទាំង​១៣​នាក់ រួម​មាន ៖
១. ឈ្មោះ មក​រា មួយ​ឆេ​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជា​អ្នក​ជក់បារី ថ្នាក់​ទី​៨C​។
២. ឈ្មោះ ន​ន សុខ​មុន្នី ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង​ខេត្តកណ្តាល​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨C​។
៣. ឈ្មោះ ហែម ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ ជា​អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨F​។
៤. ឈ្មោះ ស្រឿ​ន ហឺ​សុ​ី​ញ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជា​អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៧D​។
៥. ឈ្មោះ​ណា​ង លី​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជា​អ្នក​អង្គុយ​ជាមួយ​ថ្នាក់​ទី​៨F​។
៦. ឈ្មោះ ទីណា ជីវា​នី​កា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។​ជា​អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨E​។
៧. ឈ្មោះ វត្ថុ កញ្ញា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​។ ជា​អ្នក​អង្គុយ​ជាមួយ ទី​៩E​។
៨. ឈ្មោះ គឹ​ម ម៉េ​ង​ហៀ​ក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ទួល​ក្តី​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​១០D​។
៩. ឈ្មោះ ភិន មួយ​ហ័​រ ភេទ​ស្រី​អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ អ្នក​អ​ង្គុ​ជាមួយ ថ្នាក់​ទី​៨D​។
១០. ឈ្មោះ ភី គី​ម​ថា​ក់​គូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខ សិស្ស នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៧D​។
១១. ឈ្មោះ ធី គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៩C​។
១២. ឈ្មោះ ហេ​ន ចាន់​ព​ណ័ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ពោធិ​ក្រោម​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨C​។
១៣. ឈ្មោះ ថាំង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជា​អ្នក​ថត​បង្ហោះ​តាម​ហ្វេ​ក​ប៊ុ​ក​។ (​គេចខ្លួន​)​។

បន្ទាប់​ពី​បាន​សួរនាំ​រួច កម្លាំង​ជំនាញ បាន​សុំ​គោលការណ៍​តាម​ឋានានុក្រម និង​បាន​ហៅ​ឪពុក​ម្តាយ​អាណាព្យាបាល​របស់​សិស្ស ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ