សហរដ្ឋអាមេរិក ៖ ភាពតានតឹងខាងពាណិជ្ចកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសជាប់ជិតខាងខ្លួនបានធូរស្រាលឡើងវិញ កាលពីថ្ងៃទី៦ មីនា បន្ទាប់ពីលោកដូណាល់ត្រាំ ដកថយលើការយកពន្ធគយ២៥%លើទំនិញមកពីកាណាដានិងម៉ិចស៊ិក ដែលនាំឲ្យកាណាដាផ្អាកវិធានការសងសឹកមួយចំនួន។
ប្រធានាធិបតីអាមេរិកបានផ្អាករហូតដល់ថ្ងៃទី២មេសាការយកពន្ធគយ២៥% សម្រាប់បណ្ដាផលិតផលមិុកសិុកនិងកាណាដា ដោយគោរពសៀវភៅបន្ទុកនៃកិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរីកាណាដា-អាមេរិក-មិុកសិុក។ ទន្ទឹមនឹងនេះលោកបានសម្រេចកាត់បន្ថយ១០% ការយកពន្ធលើប៉ូតាស្យូមកាណាដា ដែលប្រើក្នុងការផលិតជីសម្រាប់កសិកម្មអាមេរិក។ លោកត្រាំថ្លែងទៅកាន់សារព័ត៌មាននៅការិយាល័យពងក្រពើថា ដើម្បីការពារកសិកររបស់យើងក្នុងដំណាក់កាលសំខាន់នេះ យើងនឹងកាត់បន្ថយការយកពន្ធលើប៉ូតាស្យូមកាណាដាពី២៥%មកនៅត្រឹម១០%វិញ។
កាណាដាបានឆ្លើយតបវិញដោយប្រកាស បោះបង់នាពេលនេះ ដំណាក់កាលទី២នៃការយកពន្ធលើបណ្ដាផលិតផលអាមេរិក រហូតដល់ថ្ងៃទី២មេសា។ កាណាដាកាលពីថ្ងៃទី៤មីនា បានសងសឹកវិញចំពោះការយកពន្ធគយ២៥%លើទំនិញរបស់ខ្លួន ដោយយកពន្ធក្នុងទំហំទឹកប្រាក់៣០ពាន់លានដុល្លារកាណាដា(១៩,៥ពាន់លានដុល្លារ) បណ្ដាផលិតផលអាមេរិកដោយអះអាថាបញ្ជីពន្ធនឹងមានកាន់តែវែងថែមទៀតយោងតាមពេលវេលា រហូតដល់សរុប១២៥ពាន់លានដុល្លារកាណាដា(៨៧ពាន់លានដុល្លារអាមេរិក)។
លោកត្រាំប្រកាសនាគ្រាដំបូងកាលពីថ្ងៃទី៦មីនា ពីការលើកលែងពន្ធលើជាង៥០%នៃផលិតផលមិុកសិុក ដែលក្រោយមកកាណាដាក៏ទទួលបានដូចគ្នានោះដែរ យោងតាមកិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរី៕
ចែករំលែកព័តមាននេះ