ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លះបង់​គំនិត​ពី​ការ​កា.ប់​ទន្ទ្រានដី​ព្រៃ​សហ​គមន៍ ​មកដាក់​ពាក្យ​ស្នើ​សុំ​ដីធ្លី​ស្រប​តាម​ប្រសាសន៍​សម្ដេច​បវរអ​ធិបតី

1 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ប្រជាពលរដ្ឋ​ដែល​អះអាង​ចំពោះ​សមត្ថកិច្ច​បាន​លើក​ឡើង​ថា​ ការ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហ​គមន៍​យក​ធ្វើ​ជា​កម្មសិទ្ធិ​ បាន​ចំណាយពេល​ឥតប្រយោជន៍​ប្រឈម​ទោស​ទាន់​ផ្លូវច្បាប់ និង​ពុំ​មាន​អាជ្ញាធរ​ទទួលស្គាល់​ ឬ​ជំនាញ​ផ្ដល់​សិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​នោះ​ឡើយ​។​ ដូចនេះ​ ពួក​គាត់បាន​លះបង់​គំនិត​ពី​ការ​ចូលលុក​លុយ​កាត់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ទៅ​ចុះ​ឈ្មោះ​ដាក់​ពាក្យ​ស្នើ​សុំ​ដីធ្លី​ស្រប​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជរ​ដ្ឋាភិ​បាល​ផ្ដល់​ដី​ការពារ​ព្រៃ​ ។…

ខេត្តស្ទឹងត្រែង ​៖ ​ប្រជាពលរដ្ឋ​ដែល​អះអាង​ចំពោះ​សមត្ថកិច្ច​បាន​លើក​ឡើង​ថា​ ការ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហ​គមន៍​យក​ធ្វើ​ជា​កម្មសិទ្ធិ​ បាន​ចំណាយពេល​ឥតប្រយោជន៍​ប្រឈម​ទោស​ទាន់​ផ្លូវច្បាប់ និង​ពុំ​មាន​អាជ្ញាធរ​ទទួលស្គាល់​ ឬ​ជំនាញ​ផ្ដល់​សិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​នោះ​ឡើយ​។​ ដូចនេះ​ ពួក​គាត់បាន​លះបង់​គំនិត​ពី​ការ​ចូលលុក​លុយ​កាត់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ទៅ​ចុះ​ឈ្មោះ​ដាក់​ពាក្យ​ស្នើ​សុំ​ដីធ្លី​ស្រប​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជរ​ដ្ឋាភិ​បាល​ផ្ដល់​ដី​ការពារ​ព្រៃ​ ។

​លោក​ហ៊ុន សំ​អឿ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​បាន​លើក​ឡើង​ថា​​ គម្រោង​រេ​ដ​បូក​មេគង្គ នៃ​ជំហាន​១ ស្ទឹង​ត្រែង​អនុវត្ត​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ បន្ទាប់​ពីមានការ​ចុះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់​ និង​ការ​ចុះ​ទប់ស្កាត់​អំពី​សកម្មភាព​នៃ​ការ​ចូល​កាប់​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ព្រមទាំង​ចុះ​កំណត់​ព្រំប្រទល់​ទីតាំង​ដី​ព្រៃ​សហគម​ន៍​ផង​ដែរ ​។

​លោក​បន្ត​ថា ​មន្ត្រី​ជំនាញ​បាន​រួម​សហការ​អាជ្ញាធរ​មូលដ្ឋាន​សហគមន៍​ និង​បណ្ដា​​អង្គភាព​ពាក់ព័ន្ធ​ពន្យល់​ណែនាំ​អំពី​សារ​ប្រយោជន៍​នា​នា​​ដែល​ទទួល​បាន​ពី​ព្រៃ​សហគមន៍ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​កាត់​ទន្ទ្រាន​ដីព្រៃ​សហគមន៍​ខុសច្បាប់​ចាកចេញ​អំពី​បទល្មើស​និង​ទោស​ទាន់​ផ្សេង​ៗ ។ ពួក​គាត់​ក៏​បាន​យល់​ដឹង​និង​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​ថែរក្សា​វិញ​ដែល​មាន៤១​គ្រួសារ មាន​ផ្ទៃដី​ចំនួន​១២០​ហិ​កតា​.៨១​អារ​ ។​

ហើយ​ងាក​ទៅ​រក​ដាក់​ពាក្យ​តាម​បណ្ដា​ឃុំ​ស្រុក​ ដើម្បី​ចុះ​ឈ្មោះស្នើ​សុំ​ដីធ្លី​លើ​ទីតាំង​ដែល​ប្រមុខ​រាជរដ្ឋាភិ​បាល​បាន​រៀបចំ​គោ​លន​យោបាយ​ផ្ដល់​ដី​ការពារ​ព្រៃ​ជូន​ជា​ស្រេច ​ស្ថិត​នៅ​ចំណុច​អូរ​សេវ ក្នុងស្រុក​សេសាន​ ។ លោក ​ហ៊ុន សំ​អឿ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់ថា​ ​តាម​រយៈ​គម្រោង​រេ​ដ​បូក​មេគង្គ​មាន​រយៈពេល​៣​ឆ្នាំ​២០២៤-២០២៦ ។ ​

ហើយ​ឆ្នាំ​២០២៧ យើង​ចាប់​ផ្តើ​មលក់​កាបូន​ រហូត​ដល់​៣០​ឆ្នាំ អនុវត្ត​ទៅ​១៤សហគមន៍​ព្រៃឈើក្នុងខេត្តស្ទឹងត្រែង ​ដោយ​ការ​ប៉ាន់​ប្រមាណ​ឥណទាន​កាបូន​មាន​ចំនួន ៣៥០​,០០០​តោន (២០២៤-​២០២៦)​ គម្រោង​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រេចរឹល​ព្រៃឈើ សំណឹក​ដី ល្បឿន​លំហូរ​ទឹក និង​ការ​ហូរ​ច្រោះ​ដី ហើយ​តំបន់​ទី​ជម្រាល​ក្នុង​តំបន់​នោះ​នឹង​ត្រូវ​បាន​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​រស់នៅ​ក្បែរ​ដង​ទន្លេមេគង្គ និង​ប្រព័ន្ធ​អេកូឡូស៊ី​។​

ដើម្បី​ធានា​ជីវភាពរស់នៅ​ប្រកបដោយ​និរន្តរភាព និង​បង្កើន​ប្រាក់​ចំណូល សម្រាប់​សហ​គមន៍​មូលដ្ឋាន​ដែល​ចូលរួម​តាម​រយៈ​ការ​លើកកម្ពស់​សហគ្រាស​ព្រៃឈើ និង​ការ​អភិវឌ្ឍ​ន៍​អេកូ​ទេស​ចរណ៍​ក្នុង​សហ​គមន៍​ផង​ដែរ ​។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ​ចំពោះ​ផ្ទៃដី​ដែល​មាន​ដកហូត តាម​ដីការ​របស់​តុលាការ​និង​ដី​ដែល​ប្រជាពលរដ្ឋ​ប្រគល់​ជូន​រដ្ឋ​ដោយ​ស្ម័​គ្រ​ចិត្ត​នោះ គម្រោង​រេ​ដ​បូក និង​ដាំ​ដើមឈើ​ឡើង​វិញ ដើម្បី​បង្កើន​ឥណទាន​កាបូន​បន្ថែម​ទៀត ​។

​ក្នុង​នាម ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់ ​សូម​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ ជា​ពិសេស​ ការពារ​ព្រៃ​សហគមន៍​ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​រក្សា​ជា​ព្រៃ​លំហែរ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​លក់​កាបូន​ទៅ​ទីផ្សារ​អន្តរជាតិ​ទទួល​បាន​ប្រាក់​ចំណូល​បង្កើត​កំរិតជីវភាព​សហគមន៍​មូលដ្ឋាន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ