ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជប៉ុន​​​ផ្តល់​គ្រឿង​ចក្រ​​​ឱ្យ​កម្ពុជា​​ចំនួន​​115​គ្រឿង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅក្នុង​​កិច្ច​សម្ភាសន៍​​​មួយ​​កាលពី​ថ្ងៃទី​​៣០ មិថុនា លោក​​​ចាន់ យុត្ថា អគ្គ​​លេខាធិការ​​​អាជ្ញាធរ​​ទន្លេ​សាប​ និង​ជាអ្នក​​​នាំ​ពាក្យ​ឱ្យ​ក្រសួងធនធាន​ទឹក​និងឧតុ​និយម​​បាន​​​​ថ្លែង​ថា ដើម្បី​​អភិវឌ្ឍន៍​​លើ​គោល​​នយោ​បាយ​អនុត្ត​​​រ​ភាព​ធារាសាស្ត្រ​​របស់​​ សម្តេច​​អគ្គ​​មហា​សេនា​បតី​​តេជោ​​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​

រាជធានីភ្នំពេញ​ ៖ នៅក្នុង​​កិច្ច​សម្ភាសន៍​​​មួយ​​កាលពី​ថ្ងៃទី​​៣០ មិថុនា លោក​​​ចាន់ យុត្ថា អគ្គ​​លេខាធិការ​​​អាជ្ញាធរ​​ទន្លេ​សាប​ និង​ជាអ្នក​​​នាំ​ពាក្យ​ឱ្យ​ក្រសួងធនធាន​ទឹក​និងឧតុ​និយម​​បាន​​​​ថ្លែង​ថា ដើម្បី​​អភិវឌ្ឍន៍​​លើ​គោល​​នយោ​បាយ​អនុត្ត​​​រ​ភាព​ធារាសាស្ត្រ​​របស់​​សម្តេច​​អគ្គ​​មហា​សេនា​បតី​​តេជោ​​ហ៊ុន សែន  ​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​​រដ្ឋា​ភិបាល​ជប៉ុន​​បាន​សម្រេច​​ផ្តល់​​​គ្រឿង​​ចក្រ​​ចំនួន​១១៥​​គ្រឿង​ដល់​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម ដែល​​​មាន​​​តម្លៃ​សរុប​ចំនួន​​១១លាន​​ដុល្លារ​អាមេរិក ។ 

លោក​​ចាន់ យុត្ថា បញ្ជាក់​ថា ក្នុង​​​ចំណោម​​​​គ្រឿង​​​ចក្រ​ទាំង​១១៥​គ្រឿង​​​នោះ បច្ចុប្បន្ន​​បាន​ដឹក​​​មក​​ដល់​​ចំនួន​​៥១គ្រឿង​​​ហើយ សល់​​ពីនោះ​នឹង​ដឹក​​​​មក​ជា​បន្ត​បន្ទាប់​​​នៅ​ដំណាច់​​ខែកក្កដា​ ឬដើម​​​ខែ​សីហា​ ខាង​មុខ​​នេះ​យ៉ាង​យូរ​បំផុត​​ ។​នៅ​ពេល​​​​​គ្រឿង​ចក្រ​ទាំង​នោះ​​ដឹក​មក​ដល់​​កម្ពុជា​​គ្រប់​ចំនួ​ន​ហើយ ពិធី​ប្រគល់​​និង​ទទួល​​គ្រឿង​ចក្រ​នេះ​ នឹងត្រូវ​រៀបចំ​​ធ្វើ​ឡើង​រវាង​​​ស្ថានទូត​ជប៉ុន​​ និង​ក្រសួង​​ធនធាន​ទឹក​​និង​ឧតុនិយម​​ ។ បន្ទាប់​​មក​ ក្រសួង​​នឹង​ធ្វើ​ការ​​បែង​ចែក​​គ្រឿង​ចក្រ​​​​ទាំង​នោះ​ទៅ​តាម​តំបន់​​ចំនួន​៥​ ស្មើ​ៗគ្នា គឺ១​​-​រាជធានី​ភ្នំពេញ​ និង​​​ខេត្ត​​កណ្តាល​ ២-​ខេត្ត​ឧត្តរ​មាន​ជ័យ​ ៣-​​ខេត្ត​បាត់​ដំបង​ ៤-​​​ខេត្ត​​តាកែវ និង​៥-​ខេត្ត​ស្វាយ​​រៀង ដើម្បី​​ឱ្យ​ខេត្ត​ទាំង​នោះយក​ទៅបម្រើ​​ការងារ​​អភិវឌ្ឍន៍​​​ធារាសាស្ត្រ​ ពីព្រោះ​បច្ចុប្បន្ន​​ ហេដ្ឋា​រចនា​​សម្ព័ន្ធ​​​​ធារាសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ក្លាយ​ជាធារាសាស្ត្រ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ​ទេ ។

លោក​ចាន់ យុត្ថា ​​មាន​ប្រសាសន៍ថា គ្រឿង​​ចក្រ​ទាំង​នោះ​មាន​ដូចជា​ អេស្កាវ៉ាទ័រ​ ប៊ុល ដូហ្សែ៊រ​ រថយន្ត​បែន នីវឺលឺ រឡូបង្ហាប់​ដី រថយន្ត​​ដឹកទឹក ​ដឹក​គ្រឿង​ចក្រ សាហ្សឺ និងរថយន្ត​​​ជាង​​សម្រាប់​​​ជួសជុល​ផងដែរ ៕