ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីថាបទឈប់បា.ញ់គ្នាបណ្ដោះអាសន្នមិនអាចទទួលយកបានឡើយ់

3 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួងការបរទេស​រុ​ស្ស៊ី​វាយតម្លៃ​ កាលពី​ថ្ងៃ​ទី​៦​ មីនា​ ថា បទ​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដែល​ស្នើ​ជា​ពិសេស​ ដោយ​បារាំង​និង​អ៊ុយ​ក្រែ​ន ដាច់ខាត​មិន​អាច​ទទួលយក​បាន​ឡើយ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួងការបរទេស​រុ​ស្ស៊ី​វាយតម្លៃ​ កាលពី​ថ្ងៃ​ទី​៦​ មីនា​ ថា បទ​ឈប់​បាញ់​គ្នា​បណ្ដោះអាសន្ន​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដែល​ស្នើ​ជា​ពិសេស​ ដោយ​បារាំង​និង​អ៊ុយ​ក្រែ​ន ដាច់ខាត​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​ជម្លោះ​ទីបំផុត​នឹង​វិល​ត្រឡប់​មក​វិញ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី ​លោកស្រី​ម៉ា​រី​យ៉ា​ ហ្សា​ខា​រ៉ូ​វ៉ា ​អះអាង​ថា កិច្ចព្រមព្រៀង​ម៉ឺ​ង​ម៉ាត់​ស្ដី​ពី​ដំណោះស្រាយ​ជា​ស្ថាពរ​មួយ​ គឹ​ចាំបាច់​។ រាល់​រូបភាព​នៃ​បទ​ឈប់​គ្នា​បណ្ដោះអាសន្ន​ឬ​មួយ​រយៈពេល​នឹង​អាច​ឲ្យ​មានការ​ប្រមូល​ទ័ព​ឡើង​វិញ​ ដែល​ជា​ការ​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​ទីបំផុត ​វា​ផ្ដល់​លទ្ធផល​បញ្ច្រាស​ទៅ​វិញ​ ។

ប្រធានាធិបតី​បារាំង​លោក​អេ​ម ​ម៉ា​នុយ​ អែ​ល​ម៉ា​ក្រុង​ កាលពី​ថ្ងៃ​ទី​២​ មីនា​ កន្លង​ទៅ បាន​លើក​ពី​គំនិត​នៃ​បទ​ឈប់​បាញ់​គ្នា​ដំបូង​រយៈពេល​១​ខែ តាម​អាកាស​តាម​ជើង​ទឹក ​និង​ការ​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​។ ចំណែក​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ ក៏​ស្នើ​ផង​ដែរ ​នា​ថ្ងៃ​ទី​៤​ មីនា ការ​ដោះ​លែ​ងបណ្ដា​ឈ្លើយសឹក ព្រមទាំង​ការ​ឈប់​បាញ់​គ្នា​ក្នុង​អាកាស​និង​ក្នុង​សមុទ្រ​។

លោកស្រី​ម៉ា​រី​យ៉ា​ហ្សា​ខា​រ៉ូ​វ៉ា​ អះអាង​ថា ពួក​គេ​ស្វែងរក​ឲ្យ​ទទួល​បាន​ដង្ហើម​ដក​មួយ សម្រាប់​កង​ទ័ព​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​តាម​ខ្សែ​រណសិរ្ស ​។ ពេល​នោះ​ អ៊ុយ​ក្រែ​ន​នឹង​ប្រើប្រាស់​បទ​ឈប់​បាញ់​បែប​នេះ ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់​ខ្លួន​ឡើង​វិញ​។ ក្នុង​សេណា​រី​យ៉ុ​ូ​នោះ​ជម្លោះ​នឹង​កើត​មាន​ឡើង​វិញ​ដោយ​ចៀស​មិន​រួច​។

បន្ទាប់​ពី​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​ខ្លាំង ​នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន ជាមួយ​ប្រធា​នា​ធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ​ និង​អនុ​ប្រធានាធិបតី​របស់​លោក លោក​ហ្សេ​ឡេ​ន​ស្គី​ និយាយ​ថា ត្រៀម​ចាប់ផ្ដើម​ពិភាក្សា​ពី​សន្តិភាព​ស្ថិតស្ថេរ​មួយ​ក្រោម​ការ​ជ្រោមជ្រែង​របស់​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិ​ក​ ។

លោក​ក៏​និយាយ​ដែរ​ថា ​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​មួយ ស្ដី​ពី​ការ​ធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅ​អ៊ុយ​ក្រែ​ន​ជាមួយ​សហរដ្ឋអាមេរិក ដូច​ការ​ទាមទារ​របស់​ក្រុង​វ៉ា​ស៊ីន​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ