រថយន្តតូយ៉ូតា បត់ឆ្វេង ម៉ូតូសណ្ដោងរ៉ឺម៉កទៅដល់ កៀរគ្នាក្រឡាប់ទាំងព្រឹក
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA Hilux Revo Rally ១គ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែបត់ឆ្វេង…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA Hilux Revo Rally ១គ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែបត់ឆ្វេង…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA Hilux Revo Rally ១គ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែបត់ឆ្វេង ជាហេតុធ្វើឲ្យម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង បើកតាមក្រោយ វាក់ក៏ជ្រុលទៅកៀរគ្នា បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កនោះ ក្រឡាប់ទាំងព្រឹក និងរងរបួសបុរស ដែលជាអ្នកបើកបរផងដែរ ហើយបុរសនោះ បាននិយាយថា រថយន្តខាងលើ បើកបត់អត់ស៊ីញ៉ូឡើយ ។
ឧប្បត្តិហេតុមួយនេះបានកើតឡើងនាវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ។
រថយន្តម៉ាកTOYOTA Hilux Revo Rally ១គ្រឿងនោះ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-8232 រងការខូចខាតថ្ពាល់ខាងឆ្វេង និងបើកបរដោយបុរសម្នាក់ ។ ដោយឡែម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដែលក្រឡាប់នោះ ម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៍ខ្មៅ ហើយបុរបុរសអ្នកបើកបរម៉ូតូនេះបានរងរបួសគួរសមដែរ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនោះបានបើកខាងមុខ ចំណែកម៉ូតូបើកតាមក្រោយ ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបត់ឆ្វេង ។ ខណៈនោះម៉ូតូសណ្ដោងរ៉ឺម៉កខាងលើទៅដល់វាក់គេចអត់ទាន់ ក៏បានកៀរគ្នា បណ្ដាលឲ្យរថយន្តរងការខូចខាតថ្ពាល់ខាងឆ្វេង រីឯម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងនោះក្រឡាប់រងរងការខូចខាតហើយអ្នកបើកបររងរបួស ។
នៅក្នុងពេលនោះបុរសដែលជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបាននិយាយថា ខណៈកំពុងតែបើកបរសុខៗ ស្រាប់តែរថយន្តខាងលើបានបត់ហើយអត់ស៊ីញ៉ូឡើយ ទើបធ្វើឲ្យគាត់វាក់គេចមិនទាន់ក៏កៀរគ្នា បណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះតែម្ដងទៅ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលបានចុះទៅធ្វើការវាស់វែងនិងលើកម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កនោះបញ្ឈរឡើងវិញ រួចយកទាំងរថយន្តផងដាក់អែបខាងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ