ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​អាជ្ញាធរ​អប្សរា​ម្នាក់​ស្លា.ប់ ​ក្រោយជនដៃដល់បា.,ញ់ច្រឡំមនុស្ស​

9 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ទំនាស់​ក្នុង​វង់​ផឹកស៊ីយក​កាំភ្លើង​កែ​ច្នៃ​បាញ់​ច្រឡំ បណ្តាល​ឱ្យ​មន្ត្រី​ភ្នាក់ងារ​អភិរក្ស ប្រា​សាទ​អាជ្ញាធរ​អប្សរាម្នាក់​ស្លាប់ ហើយត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្វាយ​លើចាប់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប​ចាត់ការ​តាម​ផ្លូវច្បាប់​ ។ ​បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​៦…

ខេត្ត​សៀម​រា​ប ៖ ​ទំនាស់​ក្នុង​វង់​ផឹកស៊ីយក​កាំភ្លើង​កែ​ច្នៃ​បាញ់​ច្រឡំ បណ្តាល​ឱ្យ​មន្ត្រី​ភ្នាក់ងារ​អភិរក្ស ប្រា​សាទ​អាជ្ញាធរ​អប្សរាម្នាក់​ស្លាប់ ហើយត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្វាយ​លើចាប់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប​ចាត់ការ​តាម​ផ្លូវច្បាប់​ ។

​បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​មីនា ឆ្នាំ​២០២៥ នេះ​ថា ក្រោយ​ពី​បាន​ទទួល​ព័​ត៌​មាន​ថា មាន​ករណី​ឃាតកម្មនៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ​ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង ៤៥​នាទី​យប់​ថ្ងៃ​ទី​០៤ ​ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ឌុ​ក សូត្រ ក្នុងភូមិ​ថ្ម​ជ្រួញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំ​ភ្នើ​ង​កែ​ច្នៃ​ (​កាំភ្លើង​ឆ្នុក​) បាញ់​ច្រឡំ​ទៅ​លើ​ជន​រង​គ្រោះ​ពីក្រោយ ​ពេល​កំពុង​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​​នៅផ្ទះ​បងប្អូន ហើយ​ត្រូវ​បាន​មិត្តភក្តិ និង​បងប្អូន ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ខ្នងភ្នំ​បណ្តាល​ឱ្យ​ស្លាប់​។

ប្រភព​បន្ថែម​ថា ជន​រង​គ្រោះ​ដែល​ស្លាប់មាន ឈ្មោះ ឌុ​ក ឌឿ​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ភ្នាក់​ងារ​អភិរក្ស​ប្រាសាទ​អាជ្ញាធរ​អប្សរា រស់នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ សូម​បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​​យប់​ថ្ងៃ​ទី​០៤ ​មីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ឌុ​ក សូត្រ​ ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ប្រភព​បញ្ជាក់​ថា ដោយ​មាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្វាយ​លើ ចូលរួម​ចំនួន​០៥​នាក់ រថយន្ដ​០១​គ្រឿង ដឹកនាំ​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សៀ​ក សោភា នាយ​កា​រិ​យ​ល័យ​ព្រហ្ម​ទណ្ឌ ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើ ។

លុះ​នៅ​វេលា​ម៉ោង​០៦ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៥ ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ លឹ​ម វ៉ា​ន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្ម​ជ្រួញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀម​រាប នៅ​ត្រង់​ចំណុច​ដូន​អ៊ិ​ន ភូមិ​សក្ដា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រួច​បញ្ជូន​យក​មក​សួរនាំ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ ។

ប្រភព​បន្ថែម​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ កម្លាំង​ជំនាញ​ធ្វើការ​ដកហូត វត្ថុ​តាង​រួមមាន​៖

១.​កាំភ្លើង​កែ​ច្នៃ ចំនួន​០១​ដើម ប្រវែង​១,៥៨​ម៉ែត្រ ។ ២.​គ្រាប់​បា​ដាង​កង់ ចំនួន​០៦​គ្រាប់ ។ ៣.​គីប​ផាវ ចំនួន​០៥​សាង (​ស្មើនឹង​៣៩ គ្រាប់​) ។ ៤.​ស្រកីដូង ចំនួន​០១​ដុំ ។ ៥.​រំសេវ​ចំនួន​០១កំប៉ុង ។

ចំពោះ​មូលហេតុៈ ជនសង្ស័យ​មាន​ជម្លោះ​ជាមួយ​ឈ្មោះ ភឿន ផិត ខណៈ​ឈ្មោះ ភឿន ផិត បាន​វាយ​រូប​ខ្លួន​នឹង​កៅអី​ចំនួន​០២​កៅអី ធ្វើ​ឱ្យ​ខ្លួន​មាន​កំហឹង​ក៏​បាន​ទៅ​ផ្ទះ​យក​កាំភ្លើង​កែ​ច្នៃ​មក​បាញ់ ប៉ុន្ដែ​ពុំ​បាន ដឹង​ថា រូប​ខ្លួន​បាញ់​ច្រឡំ​ចំ​​ទៅ​លើ​ឈ្មោះ ឌុ​ក ឌឿ​ម បណ្តាល​ឱ្យ​ស្លាប់​នោះ​ទេ ។

ប​ច្ចុ​ប្ប​ន្ន កម្លាំង​មូលដ្ឋាន​ស្រុក​ស្វាយ​លើ បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ទៅ​ឱ្យ​កម្លាំង​កង​រាជ​អាវុធ​កា​រិ​យា​ល័យ​ជំនាញ ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ