ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៣​យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​នៅ​ពេល​មាន​ជំងឺ​ផ្តាសាយ

9 ម៉ោង មុន

ជម្ងឺ​ផ្តាសាយ​គឺ​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ឡើង​ភាគច្រើន​នៅ​រដូវ​ធ្លាក់​ខ្យល់ និង ពេល​មាន​អាកាសធាតុ​ប្រែប្រួល​លឿន​ៗ​។ នៅ​ពេល​កើត​វា​ម្តង​ៗ គឺ​មិន​ស្រួល​ក្នុង​ខ្លួន​នោះ​ទេ ជា​ពិសេស​នៅ​ពេល​កូ​វី​ដ​កំពុង​ផ្ទុះ​បែប​នេះ ក៏​ព្រោះតែ​វា​អាច​ច្រ​លំ​គ្នា​នៅ​ពេល​ចេញ​រោគ​សញ្ញា​ដំបូង​ៗ​។ ពេល​ឈឺ អ្នក​ត្រូវ​តម​អាហារ​ជា​ច្រើន ហើយ​ត្រូវ​សម្រាក​ឱ្យ​ស្រួល…

ជម្ងឺ​ផ្តាសាយ​គឺ​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ឡើង​ភាគច្រើន​នៅ​រដូវ​ធ្លាក់​ខ្យល់ និង ពេល​មាន​អាកាសធាតុ​ប្រែប្រួល​លឿន​ៗ​។ នៅ​ពេល​កើត​វា​ម្តង​ៗ គឺ​មិន​ស្រួល​ក្នុង​ខ្លួន​នោះ​ទេ ជា​ពិសេស​នៅ​ពេល​កូ​វី​ដ​កំពុង​ផ្ទុះ​បែប​នេះ ក៏​ព្រោះតែ​វា​អាច​ច្រ​លំ​គ្នា​នៅ​ពេល​ចេញ​រោគ​សញ្ញា​ដំបូង​ៗ​។ ពេល​ឈឺ អ្នក​ត្រូវ​តម​អាហារ​ជា​ច្រើន ហើយ​ត្រូវ​សម្រាក​ឱ្យ​ស្រួល ដើម្បី​ឆាប់​ជា​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរ​ស្វែង​យល់​ពី​អាហារ​មួយ​ចំនួន​ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ជា​ពី​ជម្ងឺ​នេះ​។ ខាងក្រោម​នេះ គឺជា​អាហារ​៣​យ៉ាង ដែល​អ្នក​គួរ​ទទួលទាន​នៅ​ពេល​មាន​ជំងឺ​ផ្តាសាយ​។

១-ខ្ញី

តែ​ខ្ញី​មួយ​ពែង​ក្តៅ អាច​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​អ្នក ពេល​អ្នក​កំពុង​មាន​ជម្ងឺ​ផ្តាសាយ​។ មើម​ដ៏​អស្ចារ្យ​នេះ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ធ្វើ​ជា​ថ្នាំ​អា​ឡែ​ហ្ស៊ី​និង​ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​។ ខ្ញី​បំបាត់​ការ​កកស្ទះ​ក្នុង​ច្រមុះ បំបាត់​ការ​ក្អក និង​ធ្វើ​ឱ្យ​បំពង់ក​របស់​អ្នក​ធូរស្បើយ​។ ដូច្នេះ​ហេតុ​អ្វី​មិន​សាកល្បង​ប្រើ​វា?

២-ស៊ុប​មាន់

ស៊ុប​សាច់​មាន់​ចំហុយ​គឺជា​អាហារ​ចាំបាច់​នៅ​ពេល​ដែល​អ្នកមាន​ជម្ងឺ​ផ្តាសាយ ហើយ​មិនមែន​ដោយសារ​តែ​ម៉ាក់​ឬ​យាយ​របស់​អ្នក​និយាយ​ដូច្នោះ​ទេ​។ វា​ធ្វើ​ឱ្យ​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន មាន​ជីវជាតិ​ល្អ ផ្តល់​ភាព​កក់ក្តៅ​ក្នុង​សារពាង្គកាយ និង​ការ​សិក្សា​បាន​បង្ហាញ​ថា វា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ជួយ​ឱ្យ​រោគ​សញ្ញា​របស់​អ្នក​ធូរស្បើយ​បាន​លឿន​។

៣-ផ្សិត

វា​មិន​ត្រឹមតែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្សិត​ក៏​មាន​លក្ខណៈសម្បត្តិ​សុខភាព​ល្អ​ៗ​ជា​ច្រើន​ផង​ដែរ​។ ពួក​វា​ជា​ភ្នាក់ងារ​រំញោច​ភាពស៊ាំ​និង​ជា​ប្រភព​សំបូរ​ទៅ​ដោយ​សេ​លេ​ញ៉ូ​ម ម៉ា​ញ៉េ​ស្យូ​ម និង​ស័ង្កសី​។ លក្ខណៈសម្បត្តិ​ប្រឆាំង​វីរុស​ដ៏​រឹង​មាំ​របស់​វា ធ្វើ​ឱ្យ​វា​ក្លាយជា​អាហារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​ដ៏​អស្ចារ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ