រាជធានីភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្តកិច្ចនៃអាជ្ញាធរប្រទេសវៀតណាម បានធ្វើការចាប់ខ្លួនមេក្លោងឃាតករ ដែលជាអ្នករៀបចំគំរោងសម្លាប់នារីខ្មែរសង្សាចិន យកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន៣ គឺចាប់បានហើយ និងនាំមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់ កណ្តាលយប់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ នេះ ។ ខណៈបក្ខពួក២ នាក់ត្រូវបញ្ជូនទៅតុលាការ កំពុងបើកដំណើរការស៊ើបសួរ ហើយក៏មានការបែកធ្លាយព័ត៌មានថា ពួកគេជាសមាសភាពក្រុមឧក្រិដ្ឋ ជនចាប់ជម្រិតទារប្រាក់ ។ ដូច្នោះករណីសម្លាប់នារីខ្មែរសង្សាចិនដែលជាជនរងគ្រោះ គឺពិតណាស់សម្លាប់បំបិតមាត់ដើម្បីកុំឲ្យបែកធ្លាយ រឿវងរ៉ាវពួកគេដែលជាសមាសភាពជាក្រុមចាប់ជម្រិតទារប្រាក់ ។
សូមជម្រាបថា ករណីស្ដ្រីខ្មែរម្នាក់ដែលត្រូវបានជន ជាតិចិនសម្លាប់ រួចយកសពទៅកប់ក្នុងដីខ្សាច់នៅផ្លូវ៦០ ម៉ែត្រ ក្បែរផ្សារទំនើបអ៉ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេ ញនោះ ពេលនេះជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនាយ កដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ខណៈនៅសល់មេក្លោងម្នាក់កំពុងបន្ដរត់គេចខ្លួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី ភេទស្រី អាយុ ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ ១៨ឆ្នាំ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរៈសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិ វិធី និងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់នៅក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើង ឯក ខណ្ឌដង្កោ ។
ភ្លាមៗ នោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២ នាក់ ម្នាក់ឈ្មោះ CHEN CONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM2676 148 នៅត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំ ការមន រាជធានីភ្នំពេញ (សង្សានារីរងគ្រោះ) និងម្នាក់ឈ្នោះ LI HAOHAO ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EB2013601 ឃាត់ខ្លួននៅត្រង់ស្ពានអាកា សសង្កាត់ចង្រែលើ ខណ្ឌមានជ័យ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្តកិច្ចនាំយកទៅសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា ពួកគេពិត ជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីជនរគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិចិនដូចគ្នា កាន់លិខិតឆ្លងដែន EL4710161 (រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះបាន ដឹងរឿងសង្ងាត់របស់ពួកគេ ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចស ហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
ជនង្ស័យទាំងពីរនាក់និងវត្ថុតាងដកហូត ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ សមត្តកិច្ចនៅតែបន្តការស្រាវជ្រាវតាមចាប់ខ្លួនជន សង្ស័យម្នាក់ទៀត ដែលជាមេក្លោងរៀបគំរោងសម្លាប់ជនរងគ្រោះនោះនៅឡើយទេ បើទោះបីពេលនេះជនសង្ស័យកំពង់ព្យាយាមគេចខ្លួនយ៉ាងណាក៏ដោយ ។
នៅពេលសមត្តកិច្ចបញ្ជូនជនសង្ស័យទៅតុលាការ ក៏មានការបែក ធ្លាយព័ត៌មានថា ការពិតករណីឃាតកម្មលើនារីខ្មែរម្នាក់ ដែលជាសង្សាជនជាតិចិននោះ គឺជនសង្ស័យជាឃាតករសម្លាប់ជនរង គ្រោះបិតមាត់ ព្រោះខ្លាចជនរងគ្រោះរាយការប្រាប់សមត្តកិច្ច អំពីសមាសភាពពួកគេជាក្រុមឧក្រិដ្ឋជនចាប់ជម្រិតទារប្រាក់ ។
ប្រភពបន្តថា ជនសង្ស័យម្នាក់ក្នុងចំណោម២ នាក់ ដែលត្រូវបានសមត្តកិច្ចចាប់ខ្លួននិងម្នាក់ទៀតជាមេក្លោង (កំពុងគេចខ្លួន) មុននេះពួកគេទាំងពីរនាក់ បានចាប់ជនជាតិចិនម្នាក់ដែលជាសង្សានារីខ្មែរ(ជនរងគ្រោះ)យកទៅបង្ខាំងទុកធ្វើទារុណកម្មជម្រិតទារ ប្រាក់បានដោយជោគជ័យ បន្ទាប់មកក៏ត្រូវបានដោះលែងជនរង គ្រោះវិញ ជាថ្នូរដោយដាក់លក្ខណ្ឌជាកំហិតទៅលើជនរងគ្រោះមិនឲ្យបែកការ ឬរាយការទៅសមត្តកិច្ចថា ពួកគេជាក្រុមឧក្រិដ្ឋ ជនចាប់ជម្រិតទារប្រាក់នោះឡើយ ដែលនេះក៏ជាការដោះដូរក្នុងការទុកជីវិតឲ្យជនរងគ្រោះ ពោលគឺមិនសម្លាប់ចោល ។ ប៉ុន្តែក្រោយមកដោយជនសង្ស័យមិនទុកចិត្តនារីខ្មែរសង្សាចិនម្នាក់នោះ ទើបមេក្លោងបានរៀបគំរោងសម្លាប់ជនរងគ្រោះដើម្បីបិតមាត់ ព្រោះមិនទុកចិត្តខ្លាចជនរងគ្រោះ ធ្វើឲ្យបែកធ្លាយរឿងអា ស្រូវរបស់ពួកគេ ដែលធ្លាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ពាក់ពន្ធអំពើចាប់ជម្រិតទារប្រាក់ ល្បែងពាលាអនឡាញស៊ីសងខុសច្បាប់ ថ្ងៃបណាមួយមិនខាន ដូច្នោះទើបបានពួកគេសម្លាប់ជនរងគ្រោះចោល ។
ការសម្លាប់ជនរងគ្រោះនោះទៀតសោធន៍ ជនសង្ស័យជាឃាតករបានធ្វើទារុណកម្មចងស្លាបសេកទៅក្រោយ ហើយវាយដុំលើក្បាលបែកជាំជាច្រើនកន្លែង និងយកប៉ែលសម្រាប់ជីករណ្តៅកប់សាកសពវាយកំប៉េះគូដ និងខ្ទប់ផ្លូវដង្ហើបជនរង គ្រោះរហូតដល់ស្លាប់ រួចដោះសម្លៀកបំពាក់ននលគក ដឹកសាកសពយកទៅកប់ដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន៣។ មូលហេតុ ដែលឃាតករដោះសម្លៀកបំពាក់ជនរងគ្រោះចេញពីខ្លួនទាំងអស់មុនយកសាកសពទៅកប់នោះ គឺគោលបំណងចង់បំបាត់ភស្តុ តាងមិនឲ្យគេស្គាល់ និងដើម្បីឲ្យសពឆាប់ស្អុយរលួយកុំឲ្យសាច់ញាតិស្គាល់ ៕
ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖
-បុរសចិនសម្លា.ប់នារីខ្មែរជាសង្សារ រួចយកស.ពទៅកប់នៅក្នុងដីឡូត៌ជាប់ផ្លូវ៦០ម៉ែត្រ
-ម្ដាយនារីលក់អនឡាញ ថាមុនស្លា.ប់កូនស្រីផ្ញើប្រាក់ឲ្យគាត់២០ម៉ឺនរៀល រួចក៏ទាក់ទងលែងបានរហូត



ចែករំលែកព័តមាននេះ