ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើនណាស់នៅកម្ពុជា ! រកឃើញជំងឺរលាកផ្លូវដង្ហើមជិត ២,២ លានករណី

19 ម៉ោង មុន

ជំងឺ​ផ្លូវដង្ហើម ក្លាយជា​ជំងឺ​ដែល​វាយលុក​កម្ពុជា​ខ្លាំង​បំផុត ក្នុង​ឆ្នាំ​កន្លង​ទៅ ក្នុង​ចំណោម​ជំងឺ​ចំនួន​១០ ដែល​មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន បាន​មក​ទទួល​សេវាកម្ម​ពិគ្រោះ​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខ​ភា​ភិ​បាល ។…

ជំងឺ​ផ្លូវដង្ហើម ក្លាយជា​ជំងឺ​ដែល​វាយលុក​កម្ពុជា​ខ្លាំង​បំផុត ក្នុង​ឆ្នាំ​កន្លង​ទៅ ក្នុង​ចំណោម​ជំងឺ​ចំនួន​១០ ដែល​មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន បាន​មក​ទទួល​សេវាកម្ម​ពិគ្រោះ​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខ​ភា​ភិ​បាល ។

របាយការណ៍​នោះ បានអោយ​ដឹង​ថា ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រួច​ស្រាវ គឺជា​ជំងឺ​បញ្ហា​សុខភាព​ចម្បង​ច្រើន​ជាងគេ ដោយ​ជាប់​ចំណាក់​ថ្នាក់​លេខ​មួយ ក្នុង​ចំណោម​ជំងឺ​ទាំង​១០ ដែល​ប្រជាជន​មក​ពិនិត្យ​ជំងឺ ។

របាយការណ៍​ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​២០២៤ មាន​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រួចស្រាល​ចំនួន​ជិត​២,២​លាន​ករណី ចំណែក​នៅ​ឆ្នាំ​២០២៣ វា​មាន​ចំនួន​ត្រឹម​ជិត​២​លាន​ករណី​ប៉ុណ្ណោះ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ត្រូវ​ប្រយ័ត្ន​អំពី​ការ​ឆ្លង​ជំងឺ​នេះ ។

ជំងឺ​ចំនួន​១០ ដែល​គិត​ថា ជា​បញ្ហា​សុខភាព​ចម្បង​រួម​មាន​ជំងឺ ១. រលាក​ផ្លូវដង្ហើម​ស្រួចស្រាល់ ២. ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល់ ៣. ជំងឺ​លើស​សម្ពាធ​ឈាម ៤. រាក​គ្មាន​ខ្សោះ​ជាតិ​ទឹក ៥. ជំងឺ​ទឹកនោមផ្អែម ៦. រលាក​សួត ៧. រលាក​ក្រពះ​រ៉ាំរ៉ៃ ៨. រលា​កក​ផ្លូវដង្ហើម​ខាងក្រោម​ផ្សេង​ៗ ៩. រាគ​មូល ១០. រលាក​សន្លាក់​គ្មាន​ខ្ទុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ