ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​លោក​ត្រាំ​ថ្លែង​ក្នុង​សភា ​ពួក​អ្នក​ប្រជា​ធិប​តេយ្យ​​អុកឡុក

20 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ភាព​តានតឹង​ផ្ទុះ​ឡើង​ខ្លាំង ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​លើក​ដំបូង​ក្នុង​សភា​នា​ថ្ងៃ​ទី​៤​មីនា ក្រោយ​វិល​ចូល​កាន់​សេត​វិមាន​វិញ ស្រាប់តែ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប អុកឡុក​កាត់​ផ្ដាច់​សុន្ទរកថា​របស់​លោក​តាំងពី​បណ្ដា​នាទី​ដំបូង​។ ចំណែក​សមាជិក​សភា​គណបក្សប្រឆាំង​ដទៃ​ៗ​ទៀត បាន​ធ្វើ​បាតុកម្ម​ដោយ​លើក​បណ្ដា​ប៉ង់​កាត ប្រឆាំង​សកម្មភាព​របស់​លោក​ត្រាំ​និង​ដៃស្ដាំ​លោក​អី​ុ​ឡុ​ន​ម៉ូ​ស​។…

សហរដ្ឋអាមេរិក ៖ ភាព​តានតឹង​ផ្ទុះ​ឡើង​ខ្លាំង ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​លើក​ដំបូង​ក្នុង​សភា​នា​ថ្ងៃ​ទី​៤​មីនា ក្រោយ​វិល​ចូល​កាន់​សេត​វិមាន​វិញ ស្រាប់តែ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប អុកឡុក​កាត់​ផ្ដាច់​សុន្ទរកថា​របស់​លោក​តាំងពី​បណ្ដា​នាទី​ដំបូង​។ ចំណែក​សមាជិក​សភា​គណបក្សប្រឆាំង​ដទៃ​ៗ​ទៀត បាន​ធ្វើ​បាតុកម្ម​ដោយ​លើក​បណ្ដា​ប៉ង់​កាត ប្រឆាំង​សកម្មភាព​របស់​លោក​ត្រាំ​និង​ដៃស្ដាំ​លោក​អី​ុ​ឡុ​ន​ម៉ូ​ស​។

សមាជិក​សភា​រដ្ឋ​តិច​សាស់ ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​លោក​អាល់​ហ្គ្រី​ន​បាន​ស្រែក​ក្នុង​សភា​ដោយ​លើក​ឈើច្រត់​មួយ​ថា លោក​ឯង​មិនមែន​ឡើង​ធ្វើ​ប្រធានាធិបតី ដើម្បី​មក​កាត់​ផ្ដាច់​មូលនិធិ​សន្តិសុខ​សង្គម​ឡើយ​។ បន្ទាប់​ពី​ការ​បង្អាក់​សុន្ទរកថា​របស់​ប្រធានាធិបតី និង​ការ​ស្រែក​ឡូឡា​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ ពួក​អ្នក​សាធារណ​រេ​ដ្ឋ​បាន​ស្រែក​តប​វិញ​ថា​USA !USA! USA! ដែល​បែប​នេះ​នាំ​ឲ្យ​មាន​ភាព​ជ្រួលច្របល់​។

សុន្ទរកថា​លោក​ត្រាំ​ត្រូវ​កាត់​ផ្ដាច់​មួយ​រយៈ​ខ្លី​ហើយ​ប្រធាន​សភា​លោក​ម៉ៃ​ច​ន​សុ​ន បាន​ធ្វើការ​ព្រមាន​ដល់​បណ្ដា​សមាជិក​សភា​ថា បណ្ដា​លោក​អ្នក​សុំ​ឲ្យ​មានការ​គោរព​និង​រក្សា​សណ្ដាប់​ធ្នា្​ប់​និង​បញ្ឈប់​រាល់​ការ​រាំងស្ទះ​។ មុន​ពេល​ចាប់ផ្ដើម​សុន្ទរ​ថា​របស់​លោក​ត្រាំ​មេ​្ល៉ះ​សមាជិកា​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​ញូ​វ​មិ​ុ​ក​សិ​ុ​កមួយ​រូប​លោកស្រី​មី​ឡា​នី​ស្តា​ប៊ូ​រី​ក៏​បាន​សម្ដែង​ការ​ប្រឆាំង​លោក​ត្រាំ​ដែរ ដោយ​លើក​ពីក្រោយ​លោក​ត្រាំ​ពេល​មក​ដល់​សភា​នូវ​ប៉ង់​កាត​មួយ​ដែល​សរសេរ​ថា ជន​នេះ​មាន​សតិ​មិនធម្មតា ។ ពេល​នោះ​សមាជិក​សភា​រដ្ឋ​តិច​សាស់​មួយ​រូប បាន​ទាញ​យក​ប៉ង់​កាត​នោះ​ពី​ដៃ​លោកស្រី​ភ្លាម​ៗ​។

ក្នុង​សភា​អ្នក​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​ស្លៀកពាក់​ពណ៌​លឿង​និង​ខៀវ​ជា​ពណ៌​នៃ​ទង់ជាតិ​អ៊ុយ​ក្រែ​ន សម្ដែង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន ក្រោយ​ប្រធានាធិបតី​អា​មេ​រិ​ក​សម្រេច​កាត់​ផ្ដាច់ជំនួយ​យោធា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ