ទីបំផុត! John Cena ក្លាយជាតួអង្គអាក្រក់លើកដំបូងក្នុងរយៈពេលជាង២៣ឆ្នាំនៃអាជីព WWE
សហរដ្ឋអាមេរិក ៖ នៅទីបំផុត កំពូលអ្នកកីឡាកាស John Cena បានផ្លាស់ប្តូរ១៨០ដឺក្រេ ក្លាយទៅជាតួអង្គចិត្តអាក្រក់ (Heel) ជាលើកដំបូងរយៈពេលជាង២៣ឆ្នាំ…
សហរដ្ឋអាមេរិក ៖ នៅទីបំផុត កំពូលអ្នកកីឡាកាស John Cena បានផ្លាស់ប្តូរ១៨០ដឺក្រេ ក្លាយទៅជាតួអង្គចិត្តអាក្រក់ (Heel) ជាលើកដំបូងរយៈពេលជាង២៣ឆ្នាំ…
សហរដ្ឋអាមេរិក ៖ នៅទីបំផុត កំពូលអ្នកកីឡាកាស John Cena បានផ្លាស់ប្តូរ១៨០ដឺក្រេ ក្លាយទៅជាតួអង្គចិត្តអាក្រក់ (Heel) ជាលើកដំបូងរយៈពេលជាង២៣ឆ្នាំ នៃអាជីពជាអ្នកកីឡាកាស WWE អ្នកគាំទ្រ ពិសេសកុមារតូចៗ បង្ហាញអារម្មណ៍ខកចិត្តខ្លាំង ចំពោះអាយដល (Idol) ដ៏ល្អតាំងពីដើមរបស់ពួកគេ។
ប្រភពពី BBC និងToday News កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កំពូលអ្នកកីឡាកាស John Cena ម្ចាស់ខ្សែក្រាវាត់ពិភពលោក១៦សម័យកាល ដែលកាលពីខែកក្កដា ឆ្នាំមុន បានប្រកាសអំពីគម្រោងចូលនិវត្តន៍ពីអាជីពកីឡាចំបាប់នៅឆ្នាំនេះ កាលពីពេលថ្មីៗនេះ បានត្រឡប់មកសង្វៀនប្រកួតសាជាថ្មី ក្រោយបាត់មុខជាយូរ ពោលក្នុងកម្មវិធី WWE Elimination Chamber។ ប៉ុន្តែការមកលើកនេះ អ្នកគាំទ្រដែលទស្សនាផ្ទាល់ និងជុំវិញពិភពលោកភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង ដោយអ្នកកីឡាកាសនិមិត្តរូបនៃតួអង្គចិត្តល្អរបស់ពួកគេ បែរក្លាយទៅជាតួអង្គចិត្តអាក្រក់ ដោយបានវាយអ្នកកីឡាកាស Cody Rhodes ហើយចូលដៃគ្នាចូលជើងជាមួយកំពូលអ្នកកីឡាកាស The Rock ព្រមទាំងតារារ៉េបដ៏ល្បីរបស់អាមេរិក Travis Scott។
អំឡុងពេល The Rock, Travis Scott និង Cody Rhodes ប៉ះពារសម្តីគ្នា Cena បានឈរអបអរនៅពីក្រោយ Rhodes។ បន្ទាប់មកអ្នកកីឡាកាសវ័យ៤៧ឆ្នាំរូបនេះ បានឱប Rhodes ប៉ុន្តែពេលឱបគ្នានោះ ស្នាមញញឹម Cena ប្រែជាបង្ហាញភាពជាតួអង្គអាក្រក់ មុនពេលវាយ Rhodes ដួលសន្លប់ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង។ អ្នកគាំទ្រខ្លះលើកឡើងថា John Cena ជាតួអង្គចិត្តល្អតាំងពីដើម ចុងក្រោយប្រកាសចូលនិវត្តន៍នៅឆ្នាំនេះ ស្រាប់តែគេឱ្យដើរតួអង្គចិត្តអាក្រក់ទៅវិញ។
សូមជម្រាបថា John Cena បានចុះកិច្ចសន្យាជាមួយ WWE ក្នុងឆ្នាំ២០០១ និងបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០០២ និងក្រោយមកបានចាប់អាជីពជាតារាសម្តែងនៅក្នុងឆ្នាំ២០០៦។ អំឡុងអាជីពក្នុង WWE អ្នកកីឡាកាសវ័យ៤៧ឆ្នាំរូបនេះ បានឈ្នះខ្សែក្រវាត់គ្រប់ប្រភេទជាច្រើន ពិសេសខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករហូតដល់១៦សម័យកាល។ អាជីពសម្តែង John Cena ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការសម្តែងក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តជាច្រើន រួមទាំង The Suicide Squad និង Fast & Furious 9 និង X ដ៏ល្បីល្បាញខ្លាំងបំផុតជាដើម៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ